សន្និសីទថ្នាក់មន្ត្រីជាន់ខ្ពស់អាស៊ានត្រៀមរៀបចំសម្រាប់សន្និសីទចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន

(VOVWORLD) -មន្ត្រីជាន់ខ្ពស់ អាស៊ាន (SOM) បានបើកកិច្ចប្រជុំនាព្រឹកថ្ងៃទី ៥ កុម្ភៈនៅសិង្ហបុរី សំដៅត្រៀមរៀបចំសម្រាប់សន្និសីទចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសការទូត ASEM (AMN Retreat)។ 
សន្និសីទថ្នាក់មន្ត្រីជាន់ខ្ពស់អាស៊ានត្រៀមរៀបចំសម្រាប់សន្និសីទចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន - ảnh 1 សន្និសីទថ្នាក់មន្ត្រីជាន់ខ្ពស់អាស៊ានត្រៀមរៀបចំ
សម្រាប់សន្និសីទចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន

ប្រធាន SOM អាស៊ានរបស់វៀតណាម និងជាអនុរដ្ឋមន្ត្រីការបរទេសលោក Nguyen Quoc Dung បានដឹកនាំគណប្រតិភូវៀតណាមអញ្ជើញចូលរួមសន្និសីទនេះ។នៅក្នុងសន្និសីទនេះ បណ្ដាប្រទេសបានឯកភាពលើរបៀបវារៈ និងកម្មវិធីធ្វើសកម្មភាពរបស់ AMN Retreat ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ កុម្ភៈខាងមុខ នៅសិង្ហបុរី។ តាមនោះបណ្ដារដ្ឋមន្ត្រីការបរទេសនឹងធ្វើការពិភាក្សាលើខ្លឹមសារសំខាន់ៗដូចជា៖ ដំណើការលទ្ធផលនៃសន្និសីទជាន់ខ្ពស់អាស៊ានលើកទី ៣១ (នៅ ហ្វីលីពីន នាខែវិច្ឆិកា ឆ្នាំ ២០១៧) និងដំណើការកសាងសហគមន៍ដោយផ្ដោតសំខាន់លើកិច្ចសហប្រតិបត្តិការអាស៊ានឆ្នាំ ២០១៨ជាដើម។ ប្រធាន SOM នៃបណ្ដាប្រទេសបានពិភាក្សាលើខ្លឹមសារមួយចំនួនក្នុងបន្ទុករបស់ខ្លួនទៀតផង។ តាមផែនការ អាស៊ាន និងចិន នឹងបើកឲ្យដំណើរការជាផ្លូវការអំពី ក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត នាដើមខែមិនា ខាងមុខនៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ