សន្និសីទថ្នាក់រដ្ឋមន្ត្រីការពារជាតិណាតូ

(VOVWORLD) -នាថ្ងៃទី ៧ និងថ្ងៃទី ៨ មិថុនា នៅ Busels របស់បែលហ្ស៊ិក រដ្ឋមន្ត្រីការពារជាតិនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) បានចូលរួម សន្និសីទថ្នាក់រដ្ឋមន្ត្រីការពារជាតិណាតូ ដើម្បីផ្ដល់សច្ចាប័នសម្រាប់ផែនការបង្កើនលទ្ធភព ប្រមូលផ្ដុំកម្លាំងយ៉ាងឆាប់រហ័សក្នុងករណីកើតឡើងវិបត្តិ ខណៈដែលភាពតានតឹងជាមួយប្រទេសរុស្ស៊ីកំពុងតែកើនឡើង។ 

សន្និសីទនេះបានប្រព្រឹត្តិទៅក្នុងកាលៈទេសៈបណ្ដាប្រទេសអឺរ៉ុបបានប្រឆាំងជំទាស់ចំពោះការដំឡើងពន្ធយ៉ាងខ្ពស់ចំពោះការការនាំចូលអាលុយមីញ៉ូមនិងដែកថែបពីអឺរ៉ុប ក៏ដូចជាសេចក្ដីសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ស្ដីពីការដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ និងកិច្ចព្រមព្រៀងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ។

នៅក្នុងសន្និសីទកាសែត មុននឹងប្រព្រឹត្តិទៅសន្និសីទនេះ នាថ្ងៃទី ៦ មិថុនា អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បានប្រកាសថា៖ លោកកំពុងខិតខំប្រឹងប្រែងបន្ធូរស្រាលភាពតានតឹងរវាងសហភាពអឺរ៉ុប ជាមួយអាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ