សន្និសីទថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១០

សន្និសីទថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១០ - ảnh 1
ថ្នាក់ដឹកនាំរដ្ឋមន្ត្រីការពារជាតិអាស៊ាន


(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ឧត្តមសេនីឯក លោក Chansamore
Chanyalath រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ នាព្រឹកថ្ងៃទី២៣ឧសភា  នាយឧត្តម
សេនីយ៍ លោក Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបាន ដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមទៅបំពេញទស្សនកិច្ចជាផ្លូវការ
នៅ ឡាវនិងចូលរួមសន្និសីទថាក់រដ្ឋមន្ត្រីការពារជាតិនៃបណ្តាប្រទេសអាស៊ាន
លើកទី ១០ (ADMM10)ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៥ឧសភា។

        ដំណើរទស្សនកិច្ចជាផ្លូវការរបស់រដ្ឋមន្ត្រីក្រសួងការពារប្រទេស លោក Ngo
Xuan Lich លើកនេះសំដៅរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី ចំណងសាមគ្គីភាពពិសេសរវាងប្រជាជននៃប្រទេសទាំងពីរនិងកងទ័ននៃប្រទេស ទាំងពីរវៀតណាមនិងឡាវ។​ការចូលរួមសន្និសីទ ADMM-10 របស់រដ្ឋមន្ត្រីលោក
Ngo Xuan Lịch គឺសម្តែងនូវការចូលរួមសកម្ម​ ម្ចាស់ការ និងមានការទទួលខុស
ត្រូវរបស់វៀតណាម លើបណ្តាវិស័យសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ ADMM ផង
ដែរ។ ទន្ទឹមជាមួយគ្នានោះ បានអះអាងនូវតួនាទីនិងឋានៈរបស់វៀតណាម ចំពោះ
តំបន់និងអន្តរជាតិ តាម​រយៈសកម្មភាពក្នុងវេទិការទ្វេភាគី រួមចំណែកជម្រុញការ
ខំប្រឹងប្រែងរួមជាមួយប្រទេសដទៃ ដើម្បីរក្សាសន្តិភាព ស្ថិរភាព និង ការអភិវឌ្ឍន៍
ក្នុងតំបន់និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ