សន្និសីទថ្នាក់រដ្ឋមន្ត្រីព័ត៌មាន OIC ពិភាគ្សាអំពីភាពគំរាមកំហែងរបស់IS

សន្និសីទថ្នាក់រដ្ឋមន្ត្រីព័ត៌មាន OIC ពិភាគ្សាអំពីភាពគំរាមកំហែងរបស់IS - ảnh 1
ទិដ្ឋភាពនៃសន្និសីទ (រូបថតៈ presstv.ir )


(VOVworld)-សន្និសីទថ្នាក់រដ្ឋមន្ត្រីព័ត៌មាននៃបណ្តាប្រទេសជាសមាជិកអង្គការ
សហ ប្រតិបត្តិការអ៊ីស្លាម (OIC)បានបើកកិច្ចប្រជុំនាថ្ងៃទី៣ធ្នូ នៅតេហ៉េរ៉ង់ សំដៅ ពិភាគ្សាអំពីរាល់ការសាកល្បងរបស់ពិភពអ៊ីស្លាម ចំពោះមុខភាពគំរាមកំហែងពី​ បណ្តាជនប្រដាប់អាវុធ Takfiri ចំណុះអង្គការរដ្ឋអ៊ីស្លាមស្វ័យប្រកាស IS។ គេហ
ទំព័រជាផ្លូវការរបស់ប្រធានាធិបតីអ៊ីរ៉ង់ បានជូនដំណឹងថា សន្និសីទនេះ បានប្រមូល
ផ្តុំ ពិភាគ្សាលើបណ្តាវិធានការ សំដៅបង្កើនសាមគ្គីភាព រវាងជន អ៊ីស្លាមនានា
ចំពោះមុខគ្រោះអាសន្នភេរវកម្ម។

        ថ្លែងមតិបើកសន្និសីទ អនុប្រធានាធិបតីទី១របស់អ៊ីរ៉ង់ Eshaq Jahangiri បាន
ព្រមានអំពីការរីករាលដាលនៃលទ្ធិជ្រុលនិយម។ លោករូបនេះ បាន សង្កត់ធ្ងន់ថា ប្រទេសអ៊ីស្លាមទាំងអស់ ត្រូវខំប្រឹងប្រែងក្នុងការពន្លឿនសន្តិភាព នៅតំបន់មជ្ឈឹម
បូព៌ា ក្នុងនោះមានបញ្ហាជំលោះដែនដីរវាងអ៊ីស្រាអ៊ែលនិង ប៉ាឡែស្ទីន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ