សន្និសីទទូទាំងពិភពលោកអំពីការអភិវឌ្ឍន៍និរន្តរភាពនៅបណ្ដាប្រទេសដែលរងផលប៉ះពាល់ដោយជំលោះ

(VOVWORLD) -នាព្រឹកថ្ងៃទី២២ ឧសភា សន្និសីទទូទាំងពិភពលោកអំពីរបៀបវារៈ ឆ្នាំ២០៣០របស់អ.ស.ប បានប្រារព្ធឡើងជាផ្លូវការនៅរដ្ឋធានី Dili របស់ទីម័រខាង កើត។
សន្និសីទទូទាំងពិភពលោកអំពីការអភិវឌ្ឍន៍និរន្តរភាពនៅបណ្ដាប្រទេសដែលរងផលប៉ះពាល់ដោយជំលោះ - ảnh 1តំណាងអន្តរជាតិចូលរួមសន្និសីទ (រូបថត៖TTXVN) 

(VOVworld) - នាព្រឹកថ្ងៃទី២២ ឧសភា សន្និសីទទូទាំងពិភពលោកអំពីរបៀបវារៈ ឆ្នាំ២០៣០ របស់អ.ស.ប បានប្រារព្ធឡើងជាផ្លូវការនៅរដ្ឋធានី Dili របស់ទីម័រខាង កើត។រដ្ឋាភិបាលទីព័រខាងកើតរៀបចំសន្និសីទនេះក្នុងរយៈពេល២ថ្ងៃ ដោយមាន ការចូលរួមរបស់សមាជិកអន្តរជាតិនៃក្រុមជួយឧបត្ថម្ភជាន់ខ្ពស់ដើម្បីគោលដៅ អភិវឌ្ឍន៍និរន្តរភាព (SDGs) និងលេខាធិការដ្ឋានក្រុម g៧+ រួមមានប្រទេសនានា ដែលរងផលប៉ះពាល់ដោយជំលោះ ហើយកំពុងស្ដារឡើងវិញ។សន្និសីទលើក នេះគឺសំដៅវាយតំលៃអំពី “ដំណើរការអភិវឌ្ឍន៍និរន្តរភាពនៅបណ្ដាប្រទេស អភិវឌ្ឍន៍អន់ខ្សោយនិងរងផលប៉ះពាល់ដោយជំលោះ”។

ត្រូវបានបង្កើតឡើងពីឆ្នាំ២០១០មក ក្រុម g៧+ ជាសមាគមន៍អន្តររដ្ឋាភិបាល របស់ប្រទេសចំនួន២០ដែលរងផលប៉ះពាល់ដោយជំលោះហើយកំពុងស្ដារឡើង វិញដូចជាអាហ្គានីស្ថាន យេម៉ែន សូម៉ាលី ស៊ូដង់ខាងត្បូងជាដើម។ក្រុម g៧+ សន្យាស្ថាបនាសន្តិភាពនៅប្រទេសនិមួយៗ ហើយកសាងប្រទេសជាតិដើម្បី ឆ្ពោះទៅការអភិវឌ្ឍន៍និរន្តរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ