សន្និសិទ្ធបូកសរុបការងារកិច្ចការបរទេសប្រជាជនឆ្នាំ២០១១និងភារកិច្ចឆ្នាំ២០១២

សន្និសិទ្ធបូកសរុបការងារកិច្ចការបរទេសប្រជាជនឆ្នាំ២០១១និងភារកិច្ចឆ្នាំ២០១២ - ảnh 1
សន្និសិទ្ធបូកសរុបការងារកិច្ចការបរទេសប្រជាជនឆ្នាំ២០១១និងអនុវត្តភារកិច្ចឆ្នាំ២០១២។


(VOVWORLD)-នាព្រឹកថ្ងៃទី២៣កុម្ភៈនៅក្រុងហាណូយ គណៈកម្មធិការកិច្ចការ
បរទេសមជ្ឈឹម បក្ស បានរៀបចំ សន្និសិទ្ធបូកសរុបការងារកិច្ចការបរទេស
ប្រជាជនឆ្នាំ២០១១និង អនុវត្តភារកិច្ចឆ្នាំ២០១២។ តាមរបាយការណ៍នៅ
សន្និសិទ្ធ ឆ្នាំ២០១១ជាឆ្នាំមាន ព្រឹត្តិការសំខាន់ ជាច្រើននៃប្រទេសជាតិ ការងារ កិច្ចការបរទេសប្រជាជនទទួល បានលទ្ធផលសំខាន់ជាច្រើន។ កិច្ចការបរទេស ប្រជាជនបានរួមចំណែក ជាក់ ស្ដែងពង្រឹងចំណងសាមគ្គីភាពមិត្តភាពជាមួយ ប្រជាជននៃប្រទេសជិតខាង បង្កើន ទំនាក់ទំនងជាមួយប្រជាជននៃបណ្ដា
ប្រទេសលើសកលលោក មិត្តភ័ក្កប្រពៃណី ចលនានិងឆ្លៀតយកប្រភពកំលាំង
សំភារៈ ការគាំទ្រអំពីស្មារតីរបស់មិត្តភ័ក្កនិង ដៃគូរ អន្តរជាតិ រួមចំណែករក្សា ស្ថិរភាពនយោបាយនិងការពារផលប្រយោជន៍នៃ ប្រទេសជាតិ។ ស្តីពីភារកិច្ច
ក្នុងឆ្នាំ២០១២ លោក Le Hong Anh សមាជិក ការិយាល័យនយោបាយនិងជា សមាជិកអចិន្ត្រៃគណៈលេខាបានសង្កត់ធ្ងន់ថា៖
“ក្នុងរយះពេលខាងមុខនេះ ខ្ញុំស្នើថា ត្រូវយល់ដឹងច្បាស់ អំពីតួនាទី  សារសំខាន់
របស់ កិច្ចការបរទេសប្រជាជនក្នុងស្ថានភាពថ្មី។ រាល់បំរែបំរួលរបស់ ស្ថានភាព ពិភពលោកនិងនៅក្នុងប្រទេសក្នុងរយះពេលកន្លងទៅបានអះអាងនូវលក្ខណៈ
ត្រឹមត្រូវ របស់បណ្ដាទស្សនះ ការពិនិត្យរបស់បក្ស អំពីតួនាទីដ៏ធំធេញរបស់ មហាជន។ ត្រូវការអប់រំចលនានិងរៀបចំអោយប្រជាជនចូលរួមដំណើការធ្វើ សមាហរណកម្មអន្តរជាតិប្រកបដោយប្រសិទ្ធភាពកសាងនិងអភិវឌ្ឈន៏កងកំលាំង
កិច្ចការបរទេសប្រជាជន  អនុវត្តបណ្ដាទំនាក់ទំនងនិងសកម្មភាពកិច្ចការបរទេស ប្រជាជន ជាភារកិច្ចមានអត្ថន័យយុទ្ធសាស្ត្រដើម្បីកសាងនិងការពារមាតុប្រទេស
ក្នុងស្ថានភាពថ្មីនេះ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ