សន្និសីទបូកសរុបការងារត្រួតពិនិត្យតាមដាននិងអនុវត្តវិន័យក្នុងបក្សឆ្នាំ ២០១៣

សន្និសីទបូកសរុបការងារត្រួតពិនិត្យតាមដាននិងអនុវត្តវិន័យក្នុងបក្សឆ្នាំ ២០១៣ - ảnh 1
សន្និសីទបូកសរុបការងារត្រួតពិនិត្យតាមដាននិងអនុវត្តវិន័យក្នុងបក្សឆ្នាំ ២០១៣។
(Image: nld.com.vn)

(VOVworld) – នាព្រឹកថ្ងៃទី ១៣ មករា នៅទីក្រុង Da Nang ភាគកណ្ដាល វៀតណាម គណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹមបានរៀបចំសន្និសីទបូកសរុបការងារត្រួតពិនិត្យ
តាមដាននិងអនុវត្តវិន័យក្នុងបក្សឆ្នាំ ២០១៣។ ការត្រួតពិនិត្យតាម ដានការអនុវត្ត
ផែនការរបស់បក្សប្រមូលផ្តុំទៅលើការតិទៀននិងស្វ័យតិទៀន សេចក្តីសម្រេចចិត្ត
មជ្ឈឹមបក្សលើកទី ៤ (នីតិកាលទី ១១) អំពីបញ្ហាចាំបាច់មួយ ចំនួនក្នុងការកសាង
បក្សនាបច្ចុប្បន្ន សារាចរណ៍អំពី “បន្តជំរុញការរៀនសូត្រនិងធ្វើតាមគំរូសិលធម៌
របស់លោកប្រធានហូជីមិញ”។ ថ្លែងមតិបញ្ជាណែនាំនៅសន្និសីទ សមាជិកការិ
យាល័យនយោបាយនិងជាប្រធានគណៈកម្មាធិការត្រួតពិ និត្យមជ្ឈឹម លោក Ngo
Van Du បានសង្កត់ធ្ងន់ថា៖ តាមរយៈការវាយតំលៃការ​ងារក្នុងឆ្នាំ ២០១៣ និង
កំណត់ទិសដៅភារកិច្ចក្នុងឆ្នាំ ២០១៤ បណ្ដាគណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់
ត្រូវនាំចេញការផ្តើមគំនិតអំពីការបំពេញបន្ថែមនិងធ្វើវិសោធនកម្មការកំណត់មួយ
ចំនួនរបស់បក្សច្បាប់របស់រដ្ឋដែលមិនទាន់សមស្របនឹងការ ពិតជាក់ស្តែង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ