សន្និសិទបូកសរុបរយៈពេល ៣ ឆ្នាំដំបូងអនុវត្តសេចក្តីសម្រេចអំពីទិវាវប្បធម៌នៃបណ្ដាជនជាតិវៀតណាម

នាព្រឹកថ្ងៃទី ១៨ មេសានៅទីក្រុងហាណូយ បានប្រព្រឹត្តទៅ សន្និសិទបូកសរុបរយៈ
ពេល ៣ ឆ្នាំដំបូងអនុវត្តសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលអំពីទិវា
វប្បធម៌នៃបណ្ដាជនជាតិវៀតណាម (ថ្ងៃទី ១៩ មេសា)។ ថ្លែងមតិនៅទីនេះថ្នាក់
ដឹកនាំក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាមបានអះអាងថា៖ ក្រោយរយៈ
ពេល ៣ ឆ្នាំអនុវត្តការងាររៀបចំទិវាវប្បធម៌នៃបណ្ដាជនជាតិវៀតណាមបាននាំ
ព្រឹត្តិការនេះក្លាយទៅជាទិវាបុណ្យរបស់ប្រជាជនទាំងមូល។ ប្រធានមន្ទីវប្បធម៌ជន
ជាតិ ចំណុះក្រសួងវប្បធម៌ កីឡានិងទេសចរណ៍  Hoang Duc Hau បានឲ្យដឹងថា៖ 
“សេចក្តីសំរេចរបស់នាយករដ្ឋមន្ត្រី ស្តីពីការរៀបចំទិវាវប្បធម៌នៃបណ្ដាជនជាតិវៀត
ណាម បានបង្កបរិយកាស់សប្បាយរីករាយ ក្នុងជីវភាពខាងវប្បធម៌ និងឆ្លើយតបនឹង
តំរូវការវប្បធម៌របស់បងប្អូន។ជនរួមជាតិនឹងមានការទទួលខុសត្រូវ ក្នុងការរក្សារ
វប្បធម៌ប្រពៃណីរបស់ខ្លួន។”
វិទ្យុសំលេងវៀតណាមក៏មានបណ្ដាការរួមវិភាគទានមិនតូច ក្នុងការងារឃោសនា
ផ្សព្វផ្សាយ អប់រំ ភាពស្អាតនៃវប្បធម៌ជនជាតិវៀតណាម ក្នុងរយៈពេលកន្លងមក ៕

សន្និសិទបូកសរុបរយៈពេល ៣ ឆ្នាំដំបូងអនុវត្តសេចក្តីសម្រេចអំពីទិវាវប្បធម៌នៃបណ្ដាជនជាតិវៀតណាម - ảnh 1
ទិវាវប្បធម៌នៃបណ្ដា ជនជាតិវៀតណាម (ថ្ងៃទី ១៩ មេសា) (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ