សន្និសីទបន្ទាន់ថ្នាក់រដ្ឋមន្រ្តីអាស៊ានអំពីបទល្មើសអន្តរប្រទេសនៅម៉ាឡេស៊ី

សន្និសីទបន្ទាន់ថ្នាក់រដ្ឋមន្រ្តីអាស៊ានអំពីបទល្មើសអន្តរប្រទេសនៅម៉ាឡេស៊ី - ảnh 1
បណ្ដាតំណាងចូលរួមសន្និសីទនេះ (រូបថត៖TTXVN)

(VOVworld) - សន្និសីទបន្ទាន់ថ្នាក់រដ្ឋមន្រ្តីអាស៊ានអំពីបទល្មើសអន្តរប្រទេស
(EAMMTC) ទាក់ទិនដល់បញ្ហាចំណាកស្រុកខុសធម្មតានៅតំបន់អាស៊ីអាគ្នេយ៍បាន ប្រព្រឹត្តទៅនាថ្ងៃទី២ កក្កដា នៅរដ្ឋធានីគូឡាឡាំពួរបស់ម៉ាឡេស៊ី។ចូលរួមសន្និសីទ
នេះមានបណ្ដារដ្ឋមន្រ្តីអាស៊ានទទួលបន្ទុកការបង្ការប្រឆាំងបទល្មើសអន្តរប្រទេស
និងតំណាងមកពីប្រទេសជាសមាជិកអាស៊ានទាំង១០ ក៏ដូចជាតំណាងនៃអ.ស.ប
និងក្រសួងការបរទេសអាមេរិកទៀតផង។គណៈប្រតិភូវៀតណាមដឹកនាំដោយអនុ
រដ្ឋមន្រ្តីក្រសួងនគរបាលលោក To Lam ចូលរួមសន្និសីទ។

នៅទីនេះ លោក To Lam បានឲ្យដឹងថា​ ស្ថានភាពជនចំណាកស្រុកខុសធម្មតានា បច្ចុប្បន្នកំពុងមានការបំរ៉ែបំរួលដ៏ស្មុគស្មាញ អាចក្លាយទៅជាវិបត្តិមនុស្សធម៌១
ដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើស្ថិរភាពនយោបាយតំបន់និងគោលដៅបង្កើត
សហគមន៍អាស៊ាននាចុងឆ្នាំ២០១៥។វៀតណាមស្នើរឲ្យប្រទេសនានាសហការ
អនុវត្តវិធានការចាំបាច់ដូចជាបង្កើនសកម្មភាពស្វែងរកនិងជួយសង្គ្រោះ ចែករំ
លែកព័ត៌មាន និងធានាការជួយឧបត្ថម្ភសំរាប់បណ្ដាប្រទេសដែលកំពុងអនុវត្តការ
ជួយសង្គ្រោះមនុស្សធម៌ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ