សន្និសីទផ្លាស់ប្តូរពេទ្យទ័ពអាស៊ី-ប៉ាស៊ីហ្វិកបានបិទបញ្ចប់


សន្និសីទផ្លាស់ប្តូរពេទ្យទ័ពអាស៊ី-ប៉ាស៊ីហ្វិកបានបិទបញ្ចប់ - ảnh 1
សន្និសីទផ្លាស់ប្តូរពេទ្យទ័ពអាស៊ី-ប៉ាស៊ីហ្វិកបានបិទបញ្ចប់

        Vovworld-ក្រោយរយៈពេល៥ថ្ងៃផ្លាស់ប្តូរចែករំលែកបទពិសោធន៍ សន្និសីទ​
ផ្លាស់ប្តូរពេទ្យទ័ពរវាងបណ្ដាប្រទេសអាស៊ី-ប៉ាស៊ីហ្វិកបានបិទបញ្ចប់នាថ្ងៃទី១៨​
កញ្ញានៅភាគកណ្ដាលវៀតណាម។ ដោយប្រធានបទកិច្ចសហប្រតិបត្តិការ
​សុខាភិបាលសកលលោក សន្និសីទបានទាក់ទាញការចូលរួមរបស់ដំណាងចំនួន
​៥០០នាក់ពីប្រទេសនិងដំបន់ដែនដីចំនួន២៤នៅអាស៊ី-ប៉ាស៊ីហ្វិក។ ឧត្តមេនីយ៍ត្រី
Vu Quoc Binh ប្រធានស្នងការណ៍ពេទ្យទ័ពក្រសួងការពារជាតិវៀតណាម​ជា
​អង្គភាព​សហការរៀបចំសន្និសីទបានឲ្យដឹងថា៖

        “ប្រការធំបំផុតខ្ញុំបានឃើញតាមរយៈសន្និសីទលើកនេះប្រទេសនីមួយៗ​បាន
ឃើញថាខ្លួនកំពុងស្ថិតនៅទីណា យើងត្រូវសហការអ្វីនិងត្រូវកំណត់​ទិសដៅ​ការ
អភិវឌ្ឍន៍ថ្មីនាពេលខាងមុខដូចម៉្តេចដើម្បីបញ្ហាសមាហរណកម្មរួមគ្នាដោះស្រាយ
រាល់បញ្ហាគ្រោះថ្នាក់រួមក្រៅប្រពៃណីរបស់ដំបន់និងពិភពលោកប្រកប​ដោយ
ប្រសិទ្ធិភាពបំផុត៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ