សន្និសីទពន្លឿនវិនិយោគនៃសមាគមអាជីវករវ័យក្មេងវៀតណាម

                      
                            

សន្និសីទពន្លឿនវិនិយោគនៃសមាគមអាជីវករវ័យក្មេងវៀតណាម - ảnh 1
មណ្ឌលសេដ្ឋកិច្ច​ Dung Quat (រូបថត: Internet)

VOV-នារសៀលថ្ងៃទី​៥មករានៅខេត្ត Quang Ngai​ (ភាគកណ្តាលវៀតណាម)​សមាគមអាជីវករវ័យក្មេវៀតណាមបានរៀបចំការជួមមុខនិងសន្និសីទពន្លឿន​
វិនយោគនៅខេត្ត។នៅឱកាសនេះថ្នាក់ដឹកនាំខេត្តបាន​ឧទ្ទេសនាមអំពី
សាក្តានុ​ភាព​អភិវឌ្ឍន៍ឧស្សាហកម្មរបស់ខេត្តជាពិសេសគឺនៅមណ្ឌលសេដ្ឋកិច្ច​
Dung Quat ។ រហូតមកដល់នាសព្វថ្ងៃនេះ ​ខេត្ត Quang Ngai​បានទាក់ទាញ​គំរោ-
ងការណ៍វិនិយោគចំនួន ​២០០គំរោង។ ​លោក ​Tran Ba Nam នាយក
មជ្ឈមណ្ឌលពន្លឿនវិនិយោគ ខេត្ត Quang Ngai បាន​អោយដឹងថា÷ “ គោលដៅ
របស់សន្និសីទនេះគឺ ផ្សព្វផ្សាយរូបភាព សក្ដានុភាពនិងឧត្តម​ភាព​របស់ខេត្ត 
Quang Ngai ។ ពីនោះតទៅ អំពាវនាវ​អាជីវករ​វ័យក្មេង​វៀត​ណាមមកវិនិយោគនៅ 
Quang Ngai។ និងតាមរយះសន្និសីទលើកនេះ​ ខេត្តក៏មានគោលបំណងថា នឹងមាន
អង្គភាពអាជិវកម្មមួយចំនួនក្នុងទូទាំងប្រទេសឃើញបានសក្ដានុភាព និងមក
វិនិយោគនៅទីនេះ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ