សន្និសីទមន្ត្រីជាន់ខ្ពស់នៃបណ្ដាប្រទេសអាស៊ានអំពីការអភិវឌ្ឍន៍ជនបទនិងកាត់បន្ថយភាពក្រីក្រលើកទី៩

នាព្រឹកថ្ងៃទី ១៣ មិថុនា នៅទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម) បានបើកសន្និសីទ
មន្ត្រីជាន់ខ្ពស់ នៃបណ្ដាប្រទេសអាស៊ាន អំពីការអភិវឌ្ឍន៍ជនបទ និងកាត់បន្ថយភាពក្រីក្រ
លើកទី ៩។ សន្និសីទលើកនេះ មានប្រធានបទ៖ “ទទួលបានគោលដៅអភិវឌ្ឍន៍ជនបទ និងកាត់បន្ថយភាពក្រីក្រ តាមរយះ ការបង្កើនសន្តិសុខស្បៀងអាហារ ស្វែងរកអាជីព និងសម្របទៅនឹងការផ្លាស់ប្តូរអាកាសធាតុ ក្នុងដំបន់អាស៊ាន”។ នៅក្នុងក្របខ័ណ្ឌនៃ
សន្និសីទ បណ្ដាដំណាងរបស់ប្រទេសជាសមាជិកអាស៊ាន នឹងមានកិច្ចប្រជុំ ពិគ្រោះយោ
បល់ជាមួយបណ្ដាមន្ត្រីជាន់ខ្ពស់ អាស៊ាន អំពីកសិកម្ម រុក្ខកម្ម អភិវឌ្ឍន៍ជនបទកាត់បន្ថយ
ភាពក្រីក្រ និងចូលរួមវេទិកា អាស៊ាន ជាមួយបណ្ដាអង្គការរដ្ឋាភិបាល និងក្រៅរដ្ឋាភិបាល
អំពីការអភិវឌ្ឍន៍ជនបទ និងកាត់បន្ថយភាពក្រីក្រ។ថ្លែងមតិនៅពិធីបើកសន្និសីទអនុរដ្ឋមន្ត្រី ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Nguyen Dang Khoa បានលើកច្បាស់
ថា៖
“ក្នុងសភាពការណ៍ ខឿនសេដ្ឋកិច្ចពិភពលោក ក៏ដូចជា នៅក្នុងដំបន់ កំពុងប្រឈមមុខនឹង
ស្ថានភាពផ្លាស់ប្តូរអាកាសធាតុ ប្រទេសនិមួយៗនិយាយដោយឡែកនិងសហគមន៍អាស៊ាន
និយាយរួមត្រូវការជំរុញយ៉ាងខ្លាំងក្លាថែមទៀត ការចែករំឡែក ផ្លាស់ប្តូរបទពិសោធន៍ អំពី
ការអភិវឌ្ឍន៍ជនបទ កាត់បន្ថយភាពក្រីក្រ ដើម្បីរកឃើញ ទឹសដៅ របៀបធ្វើ អោយសមស្រប
ជាមួយលក្ខណះរបស់ប្រទេសនិមួយៗ៕”
សន្និសីទមន្ត្រីជាន់ខ្ពស់នៃបណ្ដាប្រទេសអាស៊ានអំពីការអភិវឌ្ឍន៍ជនបទនិងកាត់បន្ថយភាពក្រីក្រលើកទី៩ - ảnh 1
Image: Internet

ប្រតិកម្មទៅវិញ

ផ្សេងៗ