សន្និសីទរដ្ឋមន្ត្រីការទូតសម្រាប់ត្រៀមរៀបចំឲ្យសន្និសីទជាន់ខ្ពស់អាស៊ាន

សន្និសីទរដ្ឋមន្ត្រីការទូតសម្រាប់ត្រៀមរៀបចំឲ្យសន្និសីទជាន់ខ្ពស់អាស៊ាន - ảnh 1
ថ្នាក់ដឹកនាំចូលរួមសន្និសីទរដ្ឋមន្ត្រីការទូតសម្រាប់ត្រៀមរៀបចំឲ្យសន្និសីទជាន់ខ្ពស់អាស៊ាន

(VOVworld)-នាព្រឹកថ្ងៃទី៦កញ្ញានៅក្រុងវៀងច័ន្ទប្រទេសឡាវបានប្រព្រឹត្តទៅសន្និ
សីទថ្នាក់រដ្ឋមន្ត្រី ការទូតអាស៊ានសម្រាប់ត្រៀមរៀបចំឲ្យសន្និសីទជាន់ខ្ពស់អាស៊ាន
មួយចំនួន។​ឧបនា យករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham
Binh Minh បានដឹកនាំ គណៈប្រតិភូវៀតណាមចូលរួមបណ្តាសន្និសីទ។

        នៅក្នុងសន្និសីទសម្របសម្រួលអាស៊ាន រដ្ឋមន្ត្រីអាស៊ាននានាបានសម្រេចរួច​
រាល់ការងារត្រៀមរៀបចំឲ្យសន្និសីទជាន់ខ្ពស់អាស៊ានលើកទី២៨-២៩និងបណ្តាសន្និ
សីទជាន់ខ្ពស់ពាក់ព័ន្ធនានាដែលបានប្រព្រឹត្តទៅក្នុងរយៈពេល៣ថ្ងៃ។​តាមគម្រោង
ថ្នាក់ដឹកនាំចូលរួមនឹងចុះហត្ថលេខានិងអនុម័តលើឯកសារជាង៥០ ស្តីពីវិស័យសហ
 ប្រតិបត្តិការក្នុងអាស៊ានមួយចំនួននិងរវាងអាស៊ានជាមួយដៃគូនានា។

        ថ្លែងមតិនៅក្នុងបណ្តាសន្និសីទនេះ លោក Pham Binh Minh បានស្នើរថា ត្រូវ
ផ្តល់អាទិភាពដោះស្រាយរាល់ការសាកល្បងសន្តិសុខបច្ចុប្បន្នដូចជាភេរវកម្ម អំពើ
 ហឹង្សា ជ្រុលនិយមជាដើម។ លោកឧបនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យមានវិធានការជាក់
ស្តែង ក្នុងការជម្រុញសន្តិភាព  ស្ថិរភាពនិងកិច្ចសហប្រតិបត្តិការលើសមុទ្រខាងកើត
ព្រមទាំងសង្កត់ធ្ងន់ថា ភាគីនានាគប្បីដោះស្រាយជម្លោះដោយសន្តិវិធី សមស្របទៅ
 នឹងច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ