សន្និសីទរដ្ឋមន្ត្រីការបរទេស ASEM វាយតំលៃខ្ពស់ចំពោះការផ្តើមគំនិតរបស់វៀតណាម


សន្និសីទរដ្ឋមន្ត្រីការបរទេស ASEM វាយតំលៃខ្ពស់ចំពោះការផ្តើមគំនិតរបស់វៀតណាម - ảnh 1
សន្និសីទរដ្ឋមន្ត្រីការបរទេស ASEM វាយតំលៃខ្ពស់ចំពោះការផ្តើមគំនិតរបស់វៀតណាម (Image: VNA)

(VOVworld) – ក្រោយរយៈពេល ២ ថ្ងៃធ្វើការ សន្និសីទរដ្ឋមន្ត្រីការបរទេសនៃ
វេទិការសន្ទនាអាស៊ី-អឺរ៉ុប (ASEM) លើកទី ១២ បានបិទបញ្ចប់ប្រកបដោយជោគ
 ជ័យនៅ Luxembourg នាថ្ងៃទី ៦ វិច្ឆិកា។ វាយតំលៃលទ្ធផលនៃសន្និសីទអនុរដ្ឋ
មន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son ដែលដឹកនាំគណៈប្រតិភូ
វៀតណាមចូលរួមស​ន្និសីទ បានឲ្យដឹងថា៖ សន្និសីទបានចេញសេចក្តីថ្លែងការ
 ណ៍រួមដោយបណ្ដាទិសដៅនិងវិធានការជាក់ស្តែងសំដៅនាំកិច្ចសហប្រតិបត្តិការ
 រវាងអាស៊ីនិងអឺរ៉ុបអភិវឌ្ឍន៍ដ៏ស៊ីជម្រៅនិងមានប្រសិទ្ធភាព។

        ទាក់ទិនដល់ការរួមវិភាគទានរបស់វៀតណាមនៅសន្និសីទលើកនេះ
អនុរដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា៖ វៀតណាមទទួល
បានការគាំទ្រដ៏ទូលំទូលាយចំពោះការផ្តើមគំនិត “ការគ្រប់គ្រងនិងកាត់បន្ថយ
គ្រោះអាសន្នដោយគ្រោះធម្មជាតិ៖ ការច្នៃប្រឌិតនិងបច្ចេកវិទ្យាដើម្បីអភិវឌ្ឍន៍
ឲ្យបានខ្លាំងក្លានិងនិរន្តភាព»។ បណ្ដាការផ្តើមគំនិតរបស់វៀតណាមស្តីពីការ
កាត់ បន្ថយភាពក្រីក្រការបណ្តុះបណ្ដាលជំនាញប្រែទៅជាដល់រូបសណ្ឋាន
កំណើនបៃតងក៏ត្រវបានសមាជិកនានាសន្យាបន្តអនុវត្តក្នុងឆ្នាំ ២០១៦។
អង្គសន្និសីទនានា ក៏បានគាំទ្រការផ្តើមគំនិតរបស់វៀតណាមក្នុងការលើក
កំពស់ការរួមវិភាគទាន របស់ ASEM ក្នុងការបង្រួញគំលាតអភិវឌ្ឍន៍និងការ
បង្កើនការតភ្ជាប់មហាអនុតំបន់ទន្លេ មេគង្គ ជាដើម៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ