សន្និសីទរដ្ឋមន្ត្រីការបរទេស G-8 នាំចេញសេចក្តីថ្លែងការស្តីពីបញ្ហានៅ ស.ប.ប.ក.និងស៊ីរី

(VOVworld) – នាថ្ងៃទី ១១ មេសា សន្និសីទរដ្ឋមន្ត្រីការបរទេសនៃក្រុមបណ្ដា ប្រទេសឧស្សាហកម្មជួរមុខ (G-8) បាននាំចេញសេចក្តីថ្លែងការស្តីពីបញ្ហានៅ
ស.ប.ប.ក.និងស៊ីរី។ ស្តីពីបញ្ហារបស់ ស.ប.ប.ក. បណ្ដារដ្ឋមន្ត្រី G-8 បានដាស់
តឿនព្យុងយ៉ាងអត់ធ្មត់ សំដៅបន្ធូស្រាលភាពតានតិងលើឧបទ្វីបកូរ៉េ។ សេចក្តី ថ្លែងការក៏បានព្រមានថា៖ បណ្ដាប្រទេស G-8 នឹងបង្កើនវិធានការដាក់ ទណ្ឌកម្ម
ចំពោះប្រទេសនេះ ប្រសិនបើ ព្យុងយ៉ាងបន្តដំណើរការសាកល្បងនុយក្លេអ៊ែរនិង
ការបាញ់បង្ហោះកាំជ្រួចតទៅទៀត។ ទន្ទឹមនឹងនោះ គេចាត់ទុកថា៖​ ការដែល
ស.ប.ប.ក. បានប្រើប្រាស់ “ពាក្យសំដីបង្ករឿងហេតុ” នឹងធ្វើឲ្យប្រទេស នេះត្រូវ
បានឯកោ។ ស្តីពីជំលោះនៅស៊ីរី សេក្តីថ្លែងការរួមរបស់ G-8 បានដាស់តឿនប្រទេស
ទាំងឡាយបង្កើនការផ្តល់ជំនួយសំរាប់ប្រជាជនស៊ីរីព្រមទាំងអះអាងជាថ្មីម្តងទៀត
នូវការគាំទ្ររាល់ការខំប្រឹងប្រែងសន្តិភាពសំដៅបញ្ឈប់ជំលោះបង្ហូឈាមនៅស៊ីរី
របស់បេសកជនពិសេសនៃ អ.ស.ប. និងសម្ព័ន្ធអារ៉ាប់ លោក Lakhdar Brahimi ៕

សន្និសីទរដ្ឋមន្ត្រីការបរទេស G-8 នាំចេញសេចក្តីថ្លែងការស្តីពីបញ្ហានៅ ស.ប.ប.ក.និងស៊ីរី - ảnh 1
Image: Internet


ប្រតិកម្មទៅវិញ

ផ្សេងៗ