សន្និសីទរដ្ឋមន្ត្រីក្រសួងការងារអាស៊ានលើកទី២៤ត្រូវបានបើកជាផ្លូវការនៅឡាវ

សន្និសីទរដ្ឋមន្ត្រីក្រសួងការងារអាស៊ានលើកទី២៤ត្រូវបានបើកជាផ្លូវការនៅឡាវ - ảnh 1
សន្និសីទរដ្ឋមន្ត្រីក្រសួងការងារអាស៊ានលើកទី២៤ត្រូវបានបើកជាផ្លូវការនៅឡាវ

          (VOV)_នាថ្ងៃទី១៥ ឧសភា នៅទីក្រុងវៀងច័ន្ទ (ប្រទេសឡាវ) សន្និសីទរដ្ឋ​មន្ត្រី
ក្រសួងការងារអាស៊ានលើកទី២៤ ( ALMM 24) និងសន្និសីទរដ្ឋមន្ត្រីក្រសួង​ការងារ
អាស៊ាន+៣ ( ALMM+3) លើកទី៩ ត្រូវបានបើកជាផ្លូវការ។  គណៈប្រតិភូ​វៀតណាម 
ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម លោក 
Dao Ngoc Dung បានអញ្ជើញចូលរួម។ដោយប្រធានបទ៖​ផ្លាស់ប្តូរពីការងារក្រៅផ្លូវការ 
ទៅជាការងារ​ផ្លូវការ ឆ្ពោះទៅការអភិវឌ្ឍន៍ការងារ​ចីរភាព បណ្ដារដ្ឋមន្ត្រីបានផ្លាស់ប្តូរទស្សនះ ដើម្បីជួយឧបត្ថម្ភដំណើការនេះ។

          បណ្ដារដ្ឋមន្ត្រីក៏បានសម្ដែងនូវការសន្យាជំរុញការអនុវត្តចក្ខុវិស័យអាស៊ាន ​
២០២៥ និងផែនការមេអំពីសហគមន៍វប្បធម៌ សង្គមកិច្ចអាស៊ាន(ASCC) 2025 ។​ 
បញ្ចប់សន្និសីទ អង្គសន្និសីទបានអនុម័តទៅលើសេចក្ដីថ្លែងការណ៍វៀងច័ន្ទ ​ស្ដីអំពី
ការផ្លាស់ប្តូរការងារក្រៅផ្លូវការ ទៅជាការងារផ្លូវការ ឆ្ពោះទៅការអភិវឌ្ឍន៍ការងារចីរ
ភាព ក្នុងអាស៊ាន និងអនុម័តទៅលើសេចក្ដីថ្លែងការណ៍រួមនៃសន្និសីទ​រដ្ឋមន្ត្រីក្រសួងការងារ អាស៊ាន លើកទី២៤។

          គណៈប្រតិភូវៀតណាមបានសកម្មរួមវិភាគទាននៅសន្និសីទនានា ជា​ពិសេសគឺ
ចែករំលែកអំពីកម្មវីធី គោលនយោបាយ ក៏ដូចជា វិធានការនានារបស់​រដ្ឋាភិបាលវៀត ណាម ដើម្បីជួយឧបត្ថម្ភដំណើការផ្លាស់ប្តូរពីការងារក្រៅផ្លូវការ ទៅជាការងារ​ផ្លូវការ។

          សន្និសីទរដ្ឋមន្ត្រីក្រសួងការងារអាស៊ាន លើកទី២៥ នឹងត្រូវបានរៀបចំឡើងនៅ
សិង្ហបុរី នាឆ្នាំ ២០១៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ