សន្និសីទរដ្ឋមន្រ្តីថាមពលអាស៊ានលើកទី៣០បានបើកនៅទីក្រុងភ្នំពេញ

(VOV)-សន្នសីទថាមពលអាស៊ាន(AMEM)លើកទី៣០បានបើកនាព្រឹកថ្ងៃទី ១២
កញ្ញានៅរាជធានីភ្នំពេញ។ អនុរដ្ឋមន្រ្តីក្រសួងឧស្សាហ ពាណិជ្ជកម្មវៀត ណាម 
Le Duong Quang បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសន្នសីទ ។ថ្លែង
មតិក្នុងពិធីបើក នាយករដ្ឋមន្រ្តីប្រទេសជាម្ចាស់ផ្ទះ សម្តេចហ៊ុន សែនបានអះអាង
ថា៖ ប្រធានបទនៃសន្និសីទគឺ “តភ្ជាប់អាស៊ានបៃតង់” តាមនោះ ប្រមូលផ្តុំ ពិភាក្សាអំពីបែបផែនបន្ថយឲ្យដល់កំរឹតទាបបំផុតផលបះពាល់ដល់បរិស្ថាន
ចំពោះ ការធ្វើផលិតក៏ដូចជាប្រើប្រាស់ថាមពល។នាយករដ្ឋមន្រ្តី ហ៊ុន សែនបាន
អំពាវនាវ រដ្ឋមន្រ្តីថាមពលក្នុងប្លុក ប្រមូលផ្តុំចូលការអភិវឌ្ឍន៌ថាម ពលកកើត
ឡើងវិញ ដូចជាវារីអគ្គីសនី ថាមពលព្រះអាទិត្យ ថាមពលជីវសាស្ត្រ ក៏ដូចជា
ថាមពលពីប្រែង Diesel ជីវសាស្រ្តសំដៅកសាងអាស៊ានឲ្យក្លាយទៅជា តំបន់
ថាមពលបៃតង់។

        ទន្ទឹមនឹងសន្នសីទថាមពលអាស៊ានលើកទី៣០នៅតែប្រព្រឹត្តទៅបណ្តា សន្និសីទរដ្ឋមន្រ្តីថាមពលអាស៊ានជាមួយទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) និងសន្និសីទទាក់ទិនមួយចំនួនទៀត។ សន្និសីទទាំងអស់នេះ នឹងប្រព្រឹត្តទៅ ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី១២និង១៣កញ្ញា នឹងត្រូវបានរំពឹងគិតថា ជួយពន្លឿន ការអនុវត្តផែនការសកម្មភាពអាស៊ានអំពីកិច្ចសហប្រតិបត្តិការថាមពលដំណាក់
កាល ២០១០-២០១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ