សន្និសីទរដ្ឋមន្រ្តីពាណិជ្ជកម្មក្រុម G20 បើកនៅចិន

(VOVworld) - សន្និសីទរដ្ឋមន្រ្តីពាណិជ្ជកម្មក្រុមប្រទេសមានខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍
និងកំពុងអភិវឌ្ឍន៍ជួរមុខលើពិភពលោក (G20) បានប្រារព្ធនាព្រឹកថ្ងៃ ទី៩ កក្កដា
នៅទីក្រុង Shanghai ប្រទេសចិន សំដៅពិភាគ្សាអំពីវិធានការដោះ ស្រាយបញ្ហាបន្ទាន់
និងជំរុញការស្ដារឡើងវិញនៃខឿនសេដ្ឋកិច្ចសកល។ក្នុងរយៈពេល២ថ្ងៃប្រជុំ សន្និ
សីទនឹងផ្តោតការពិភាគ្សាទៅលើបញ្ហាជាក់ស្ដែងនានាដូចជា បង្កើនការកសាង
យន្តការពាណិជ្ជកម្ម វិនិយោគក្នុង G២០ គាំទ្រយន្តការពាណិជ្ជ កម្មពហុទិស ជំរុញ
កំណើនពាណិជ្ជកម្មសកល និងពន្លឿនកិច្ចសហប្រតិបត្តិការ ក្នុងគោលនយោបាយ
វិនិយោគនៅលើទូទាំងពិភពលោកផងដែរ។
សន្និសីទរដ្ឋមន្រ្តីពាណិជ្ជកម្ម G២០ លើកនេះ មានអត្ថន័យដ៏សែនសំខាន់សំដៅ
 ជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យពាណិជ្ជកម្ម វិនិយោគលើពិភពលោក។
សន្និសីទប្រព្រឹត្តទៅក្នុងកាលៈទេសៈដែលខឿនសេដ្ឋកិច្ចសកលកំពុងស្ដារឡើង
វិញ ប៉ុន្តែនៅមានការលំបាកលំបិនជាច្រើន ពាណិជ្ជកម្មសកលមានកំណើនទាប
 ខណៈដែលមិនទាន់រកឃើញកម្លាំងចលករកំណើនដោយនិរន្តរភាពថ្មីសំរាប់
សេដ្ឋកិច្ចសកលនៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ