សន្និសីទរៀបចំរចនាសម្ព័ន្ធអង្គភាពអាជីវកម្មរដ្ឋឡើងវិញ

សន្និសីទរៀបចំរចនាសម្ព័ន្ធអង្គភាពអាជីវកម្មរដ្ឋឡើងវិញ - ảnh 1
សន្និសីទរៀបចំរចនាសម្ព័ន្ធអង្គភាពអាជីវកម្មរដ្ឋឡើងវិញ (ndh.vn)

        Vovworld-តាមរបាយការណ៍នៅសន្និសីទជំរុញការរៀបចំរចនាសម្ព័ន្ធ​អង្គភាពអាជីវកម្មរដ្ឋឡើងវិញចំណុះប្លុកអង្គភាពអាជីវកម្មមជ្ឈឹមដល់ឆ្នាំ២០១៥ ដោយគណៈកម្មាធិការបក្សប្លុកអង្គភាពអាជីវកម្មមជ្ឈឹមប្រារព្ធឡើងនាព្រឹកថ្ងៃទី​២មេសានៅទីក្រុងហាណូយ បច្ចុប្បន្នសម្ព័ន្ធក្រុមហ៊ុនអគ្គក្រុមហ៊ុននិង​ធនាគារ​ចំនួន២៨លើ៣២ចំណុះគណៈកម្មាធិការបក្សប្លុកអង្គភាពអាជីវកម្មមជ្ឈឹមសុទ្ធតែ
បានសំរេចកសាងគំរោងការរៀបចំរចនាសម្ព័ន្ធឡើងវិញ។ ក្នុងឆ្នាំ២០១៣ បណ្ដា​អង្គភាពបានប្រគល់ថវិការជាប្រាក់ជាង២៩៧លានលានដុង។ ចំពោះមុខនឹងការ​លំបាករាំងស្ទះក្នុងដំណើរការភាគហ៊ុនបនីយកម្ម គ្រប់គ្រងអង្គភាពអាជីវកម្ម គណៈកម្មាធិការបក្សប្លុកអង្គភាពអាជីវកម្មមជ្ឈឹមបានស្នើរឲ្យមានការពិនិត្យធ្វើ
វិសោធនកម្មច្បាប់អង្គភាពអាជីវកម្ម បំពេញបន្ថែមការកំណត់កែប្រែគ្រប់គ្រងនិង
សកម្មភាព​របស់អង្គភាពអាជីវកម្មរដ្ឋ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ