សន្និសីទវិទ្យាសាស្ត្រផ្នែកវៀតណាមវិទ្យា៖ “កិច្ចព្រមព្រៀងប៉ារីសស្ដីពីការបង្កើតសន្តិភាពឡើងវិញនៅវៀតណាម”

(VOVWORLD) - នាថ្ងៃទី៣០ ឧសភា នៅរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី មជ្ឈមណ្ឌលស្រាវជ្រាវវៀតណាមនិងអាស៊ាននៃសាលាបណ្ឌិតសភាវិទ្យាសាស្ត្រ រុស្ស៊ី បានរៀបចំសន្និសីទវិទ្យាសាស្ត្រផ្នែកវៀតណាមវិទ្យាដោយប្រធានបទ “កិច្ចព្រមព្រៀងក្រុងប៉ារីសស្ដីពីការបង្កើតសន្តិភាពឡើងវិញនៅវៀតណាម”។
សន្និសីទវិទ្យាសាស្ត្រផ្នែកវៀតណាមវិទ្យា៖ “កិច្ចព្រមព្រៀងប៉ារីសស្ដីពីការបង្កើតសន្តិភាពឡើងវិញនៅវៀតណាម” - ảnh 1 ទិដ្ឋភាពនៃសន្និសីទនេះ

សន្និសីទនេះត្រូវបានរៀបចំឡើងក្នុងឱកាសគម្រប់ខួប៥០ឆ្នាំទិវាចាប់ផ្ដើមកិច្ចចរចានិង៤៥ឆ្នាំទិវាចុះហត្ថលេខាប្រកបដោយជោគជ័យលើកិច្ចព្រមព្រៀងសន្តិភាព បញ្ចប់សង្គ្រាមនៅវៀតណាម។ លោក Vladimir Mazurin បណ្ឌិតវិទ្យាសាស្ត្រសេដ្ឋកិច្ច នាយកមជ្ឈមណ្ឌលស្រាវជ្រាវវៀតណាមនិងអាស៊ាន បានឲ្យដឹងថា៖

        “ក្នុងឆ្នាំនេះ វៀតណាមរំលឹកខួបលើកទី៤៥ទិវាចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្រុងប៉ារីស។ នេះជាជ័យជំនះដ៏ធំមួយរបស់វៀតណាមដែលជួយបញ្ចប់សង្គ្រាម។ យើងខ្ញុំយកចិត្តទុកដាក់ជាពិសេសដល់ព្រឹត្តិការណ៍ធំៗរបស់វៀតណាម ដោយសារយើងខ្ញុំបានវិភាគនូវមេរៀននានានៃព្រឹត្តិការណ៍ទាំងនេះ ក៏ដូចជាវិធានការដែលវៀតណាមបានអនុវត្តន៍នាគ្រានោះផងដែរ”។

        របាយការណ៍ក្នុងសន្និសីទខាងលើបានសង្កត់ធ្ងន់ថា ជោគជ័យនៃកិច្ចព្រមព្រៀងក្រុងប៉ារីសជាការគួបផ្សំរវាងកត្តាជាច្រើនរួមមាននយោបាយ យោធា និងការគាំទ្ររបស់មិត្តភក្តិអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ