សន្និសីទអំពីយថាទស្សន៍ថាមពលនុយក្លេអ៊ែរនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក

សន្និសីទអំពីយថាទស្សន៍ថាមពលនុយក្លេអ៊ែរនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក - ảnh 1
លោក Donato Marcos អនុរដ្ឋមន្រ្តីក្រសួងថាមពលហ្វីលីពីន (រូបថត៖APEC ២០១៥)

(VOVworld) - នាថ្ងៃទី៣០ សីហា សន្និសីទអន្តរជាតិអំពីយថាទស្សន៍ថាមពល
នុយក្លេអ៊ែរនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានប្រារព្ធនៅរដ្ឋធានីម៉ានីល ប្រទេស
ហ្វីលីពីន។សន្និសីទដែលប្រព្រឹត្តទៅក្នុងរយៈពេល៣ថ្ងៃនេះ នឹងពិភាគ្សាអំពី
សក្ដានុភាពនិងសារសំខាន់នៃថាមពលនុយក្លេអ៊ែរក្នុងការបង្កើនប្រភពថាមពល
ក៏ដូចជាអំពីការសាកល្បងក្នុងការអភិវឌ្ឍន៍គោលនយោបាយចាំបាច់និងកម្មវិធី
នុយក្លេអ៊ែរប្រកបដោយប្រសិទ្ធិភាព។ចូលរួមសន្និសីទលើកនេះមានតំណាងមកពី
ប្រទេសសមាជិកនៃស្ថាប័នថាមពលបរិមាណូអន្តរជាតិ (IAEA) ព្រមទាំង ស្ថាប័ន
អង្គការជាតិនិងអន្តរជាតិទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ