សប្ដាហ៍ធ្វើការចុងក្រោយនៃសម័យប្រជុំលើកទី៩ រដ្ឋសភានិតិកាលទី១៣

(VOVworld) - នាថ្ងៃទី២២ មិថុនា រដ្ឋសភាវៀតណាមនិតិកាលទី១៣ បានចាប់ផ្ដើម
សប្ដាហ៍ធ្វើការចុងក្រោយនៃសម័យប្រជុំលើកទី៩ ដោយការបោះឆ្នោតអនុម័តលើ
ច្បាប់ចេញផ្សាយឯកសារច្បាប់ ពិភាគ្សាអំពីគំរោងច្បាប់ធ្វើវិសោធនកម្ម បំពេញ
បន្ថែមមាត្រាមួយចំនួនៃក្រមច្បាប់នាវាចរណ៍វៀតណាម និងគំរោង ច្បាប់ស្ថិតិ (ធ្វើ
វិសោធនកម្ម)។ក្នុងសប្ដាហ៍ធ្វើការនេះ រដ្ឋសភាប្ដេជ្ញាអនុម័តលើ ច្បាប់មួយចំនួន
ដូចជា ច្បាប់ធនធានធម្មជាតិ បរិស្ថានសមុទ្រនិងកោះសមុទ្រ ច្បាប់ ថវិការរដ្ឋ
(ធ្វើវិសោធនកម្ម) ច្បាប់សុវត្ថិភាព អនាម័យពលកម្ម ជាដើម៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ