សប្តាហ៍ថាមពលរុស្ស៊ី ឆ្នាំ​២០១៨៖ ” អភិវឌ្ឍន៍​ថាមពល​ប្រកបដោយ​និរន្តរភាព​ក្នុង​ពិភពលោកមួយកំពុងផ្លាស់ប្តូរ“

(VOVWORLD) -នារសៀលថ្ងៃទី ៣ ខែតុលា (តាមម៉ោងនៅទីក្រុងម៉ូស្គូ) នៅមជ្ឈមណ្ឌលពិព័រណ៍ "Manez" នៅ ទីក្រុងម៉ូស្គូបានប្រព្រឹត្តិទៅសម័យប្រជុំពេញអង្គនៃវេទិកាអន្តរជាតិ " សប្តាហ៍ថាមពលរុស្ស៊ី" ដោយប្រធានបទ " អភិវឌ្ឍន៍ថាមពលប្រកបដោយនិរន្តរភាពក្នុងពិភពលោកមួយកំពុងផ្លាស់ប្តូរ"។ 
សប្តាហ៍ថាមពលរុស្ស៊ី ឆ្នាំ​២០១៨៖  ” អភិវឌ្ឍន៍​ថាមពល​ប្រកបដោយ​និរន្តរភាព​ក្នុង​ពិភពលោកមួយកំពុងផ្លាស់ប្តូរ“ - ảnh 1
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin 

មានតំណាងជាង ៦ ពាន់នាក់មកពីប្រទេសចំនួន ៧០ បានចូលរួម និងពិភាក្សាអំពីស្ថានភាពជាក់ស្ដែង និន្នាការ និងដំណោះស្រាយធានាសន្តិសុខថាមពលសកល និងអភិវឌ្ឍន៍ថាមពលដោយចីរភាព។

អញ្ជើញចូលរួម និងថ្លែងមតិនៅទីនេះ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានអះអាងនូវសារៈសំខាន់របស់រុស្ស៊ីនៅលើទីផ្សារថាមពលសកល គឺប្រទេសមហាអំណាចថាមពលឈានមុខគេនៅលើពិភពលោក និងនាំមុខគេក្នុងការធ្វើអាជីវកម្ម និងនាំចេញប្រេង ឧស្ម័នក៏ដូចជាការផលិតអគ្គិសនីនិងធ្យូងថ្ម។ ទោះជាយ៉ាងណាក៏ដោយ រុស្ស៊ីក៏ជាប្រទេសដែលមានការទទួលខុសត្រូវចំពោះសហគមន៍អន្តរជាតិ ហើយក៏នឹងរួមជាមួយបណ្ដាប្រទេសដទៃ កសាងលំហថាមពលរួម និងថាមពលរួមសម្រាប់សកលលោកនាពេលអានាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ