សប្តាហ៍មហោស្រពសិល្បៈអន្តរជាតិ Hue ឆ្នាំ ២០២៤

(VOVWORLD) - សប្តាហ៍នៃមហោស្រពសិល្បៈអន្តរជាតិ Hue ឆ្នាំ ២០២៤ ក្រោមប្រធានបទ "បេតិកភណ្ឌវប្បធម៌ជាមួយនឹង សមាហរណកម្ម និងការអភិវឌ្ឍ” នឹងបើកនៅថ្ងៃទី ៧ មិថុនា នៅទីក្រុង Hue។

សប្តាហ៍មហោស្រពសិល្បៈអន្តរជាតិ Hue ឆ្នាំ ២០២៤ - ảnh 1កម្មវិធីបើកសប្តាហ៍មហោស្រព Hue ឆ្នាំ ២០២៤ នៅម៉ោង ៨ យប់ ថ្ងៃទី ៧ ខែមិថុនា ដែលប្រារព្ធឡើងជាលើកដំបូងនៅវិមាន Kien Trung  (រូបថត៖ baochinhphu.vn)

ទីតាំងសម្តែងសម្រាប់ព្រឹត្តិការណ៍នេះធ្វើឡើង នៅក្នុងតំបន់បេតិកភណ្ឌ បរមរាជវាំង Hue និងកន្លែងសហគមន៍នៅតាមច្រាំងទន្លេ Huong និងតាមវិថីសំខាន់ៗនៃទីក្រុង Hue។ ក្រៅពីការសម្តែងពិសេសរបស់សិល្បករ និងក្រុមសិល្បៈ គណៈកម្មាធិការរៀបចំក៏រួមបញ្ចូលនូវសិល្បៈសម្តែងពន្លឺ 3D Mapping ផ្សព្វផ្សាយបេតិកភណ្ឌស្ថាបត្យកម្មដ៏វិសេសវិសាលនៃរាជធានីបុរាណ Hue ផងដែរ។ ក្នុងឱកាសនេះ មជ្ឈមណ្ឌលអភិរក្សបេតិកភ័ណ្ឌរាជធានីបុរាណ Hue បានរៀបចំកម្មវិធីជប់លៀងនៅវិមាន Truong Sanh ដោយឧទ្ទេសនាមដល់សហគមន៍ទេសចរណ៍អំពីតម្លៃវប្បធម៌ និងតម្លៃម្ហូបអាហាររបស់ Hue។ លោក Nguyen Phuoc Hai Trung អនុប្រធានមជ្ឈមណ្ឌលអភិរក្សបេតិកភណ្ឌរាជធានីបុរាណ  Hue បានឲ្យដឹងថា៖ “ឆ្នាំនេះ យើងបានជ្រើសរើសវិមាន Kien Trung ជាកន្លែងរៀបចំឆាក។ សកម្មភាពសំខាន់ៗចំនួនបីនៃមហោស្រពគឺ៖ សប្តាហ៍បើកនៃមហោស្រពសិល្បៈអន្តរជាតិ Hue ឆ្នាំ ២០២៤ កម្មវិធី Trinh Cong Son និងកម្មវិធីបិទសប្តាហ៍ ដែលគ្រប់ឆាកទាំងអស់គឺបានសម្តែងនៅវិមាន Kien Trung។ មូលហេតុដែលយើងចង់ជ្រើសរើសវិមាន Kien Trung ដោយសារតែនេះគឺជាគម្រោងដែលខេត្ត Thua Thien Hue ត្រូវចំណាយពេលជាង ២០ ឆ្នាំដើម្បីស្រាវជ្រាវ និងស្ដារឡើងវិញ។ ទីនេះបង្កើតប្រតិកម្មវិញ្ជមានក្នុងចំណោម សហគមន៍អភិរក្សបេតិកភណ្ឌដែរ”។

ប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ១២ ខែមិថុនា សប្តាហ៍មហោស្រពសិល្បៈអន្តរជាតិ Hue ឆ្នាំ ២០២៤ មានក្រុមសិល្បៈអន្តរជាតិចំនួន ១១ មកពីប្រទេសចំនួន ៧ ចូលរួមសម្តែង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ