ស.ប.ប.ក ច្រាន​ចោលលទ្ធភាពបន្ត​ការចរចា​ជាមួយ​សហរដ្ឋ​អាមេរិក​ក្នុងរយៈពេលខ្លី

(VOVWORLD) -សេចក្តីប្រកាសរបស់ក្រសួងការបរទេស ស.ប.ប.ក ត្រូវបាននាំចេញនាថ្ងៃទី ៦ ខែតុលា ត្រឹមតែ ១ ថ្ងៃក្រោយពីកិច្ចពិភាក្សាថ្នាក់ជំនាញរវាងប្រទេសទាំងពីរនៅទីក្រុង Stockholm ប្រទេសស៊ុយអែត ត្រូវបានផ្ដូលរលំ។
ស.ប.ប.ក ច្រាន​ចោលលទ្ធភាពបន្ត​ការចរចា​ជាមួយ​សហរដ្ឋ​អាមេរិក​ក្នុងរយៈពេលខ្លី - ảnh 1តំណាងពិសេសរបស់សហរដ្ឋអាមេរិកទទួលបន្ទុកប្រទេសកូរ៉េខាងជើងលោក Stephen Biegun (ខាងស្តាំ) និងប្រធានក្រុមចរចាកូរ៉េខាងជើងលោក Kim Myong-gil (ខាងឆ្វេង)  (រូបថត៖ TTXVN)

ស.ប.ប.ក មិនត្រៀមខ្លួនជាស្រេចចរចាជាមួយសហរដ្ឋអាមេរិកម្តងទៀតឡើយ រហួតដល់ពេលណា ដែលទីក្រុងវ៉ាស៊ីនតោនបានបោះជំហានជាក់ស្ដែង សំដៅលប់បំបាត់ទាំងស្រុង និងមិនអាចប្រែក្រឡាស់នូវគោលនយោបាយអមិត្តប្រឆាំងនឹងទីក្រុងព្យុងយ៉ាង។ សេចក្តីប្រកាសរបស់ក្រសួងការបរទេស ស.ប.ប.ក ត្រូវបាននាំចេញនាថ្ងៃទី ៦ ខែតុលា ត្រឹមតែ ១ ថ្ងៃក្រោយពីកិច្ចពិភាក្សាថ្នាក់ជំនាញរវាងប្រទេសទាំងពីរនៅទីក្រុង Stockholm ប្រទេសស៊ុយអែត ត្រូវបានផ្ដូលរលំ។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលនៃ ស.ប.ប.ក (KCNA) បានដកស្រង់សេចក្តីប្រកាសរបស់ក្រសួងការបរទេស ស.ប.ប.ក ថា សហរដ្ឋអាមេរិកបានឆ្លៀតយកការចារចានុយក្លេអ៊ែររវាងប្រទេសទាំងពីរ ដើម្បីបម្រើនយោបាយក្នុងស្រុក ព្រមទាំងច្រាលចោលលទ្ធភាពប្រព្រឹត្តិទៅគ្រប់កិច្ចសន្ទនាពេលខាងមុខជាមួយ
អាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ