ស.ប.បកូរ៉េបន្តដាស់តឿនឲ្យកូរ៉េខាងត្បូងអនុវត្តកិច្ចព្រមព្រៀងកំពូល

(VOVWORLD) - នាថ្ងៃទី១២ មិថុនា ស.ប.បកូរ៉េបានដាស់តឿនឲ្យកូរ៉េខាងត្បូង អនុវត្តសេចក្ដីថ្លែងការណ៍ដែលត្រូវបានចុះហត្ថលេខាក្នុងកិច្ចប្រជុំកំពូលរវាងកូរ៉េទាំងពីរ កាលពីឆ្នាំ២០០០ ដោយចាត់ទុកថា ប្រការនេះនឹងជួយបង្កើនទំនាក់ ទំនងរវាងភាគីទាំងពីរក៏ដូចជាបើកចេញផ្លូវសន្តិភាពសំរាប់ឧបទ្វីបកូរ៉េផងដែរ។
ស.ប.បកូរ៉េបន្តដាស់តឿនឲ្យកូរ៉េខាងត្បូងអនុវត្តកិច្ចព្រមព្រៀងកំពូល - ảnh 1 ទាហានកូរ៉េខាងត្បូងបំពេញភារកិច្ចនៅខ្សែផ្លូវនាំទៅមណ្ឌលឧស្សាហកម្ម Kaesong (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី១២ មិថុនា ស.ប.បកូរ៉េបានដាស់តឿនឲ្យកូរ៉េខាងត្បូង អនុវត្តសេចក្ដីថ្លែងការណ៍ដែលត្រូវបានចុះហត្ថលេខាក្នុងកិច្ចប្រជុំកំពូលរវាងកូរ៉េទាំងពីរ កាលពីឆ្នាំ២០០០ ដោយចាត់ទុកថា ប្រការនេះនឹងជួយបង្កើនទំនាក់ ទំនងរវាងភាគីទាំងពីរក៏ដូចជាបើកចេញផ្លូវសន្តិភាពសំរាប់ឧបទ្វីបកូរ៉េផងដែរ។ កិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខាកាលពីខែមិថុនាឆ្នាំ២០០០នោះគឺគ្រឹះស្ថាននៃភាពសុខដុមនិងឯកភាពប្រទេសជាតិក៏ដូចជាការចាប់ផ្ដើមដើម្បីដោះស្រាយបញ្ហាក្នុងទំនាក់ទំនងរវាងកូរ៉េទាំងពីរភាគផងដែរ។ដោយហេតុនេះ ការ អនុវត្តសេចក្ដីថ្លែងការណ៍រួមនេះ ជាវិធានការផ្សះផ្សាទំនាក់ទំនងអន្តរកូរ៉េសំដៅ ទទួលបានសន្តិភាពនិងភាពសម្បូររុងរឿង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ