ស.ប.បកូរ៉េអំពាវនាវឲ្យបញ្ចប់ការប្រឈមគ្នាក្នុងតំបន់

(VOVWORLD) - ក្នុងកាលៈទេសៈដែលមានរយៈពេល១ថ្ងៃទៀតគឺប្រព្រឹត្តទៅការ បោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូងនោះ ស.ប.បកូរ៉េ នាថ្ងៃទី៨ ឧសភា បាន អំពាវនាវឲ្យបញ្ចប់ការប្រឈមគ្នារវាងកូរ៉េទាំងពីរភាគ។
ស.ប.បកូរ៉េអំពាវនាវឲ្យបញ្ចប់ការប្រឈមគ្នាក្នុងតំបន់ - ảnh 1នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងលោក Hwang Kyo-ahn អញ្ជើញតាមដានសមយុទ្ធមួយរបស់អង្គភាពកាំភ្លើងធំនៅប៉ែកខាងជើងរដ្ឋធានីសេអ៊ូល កាលពីថ្ងៃទី២៦ មេសា (រូបថត៖EPA/TTXVN) 

(VOVworld) - ក្នុងកាលៈទេសៈដែលមានរយៈពេល១ថ្ងៃទៀតគឺប្រព្រឹត្តទៅការ បោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូងនោះ ស.ប.បកូរ៉េ នាថ្ងៃទី៨ ឧសភា បាន អំពាវនាវឲ្យបញ្ចប់ការប្រឈមគ្នារវាងកូរ៉េទាំងពីរភាគ។អត្ថបទមួយនៅលើ កាសែត Rodong Sinmun ជាស្ថាប័នបញ្ចេញមតិជាសាធារណៈរបស់បក្សពល កម្មកូរ៉េ បានលើកច្បាស់ថា ទំនាក់ទំនងរវាងកូរ៉េទាំងពីរភាគកាន់តែអាក្រក់ទៅៗ ដោយសារតែក្រុមអ្នកអភិរក្សនិយមកំពុងកាន់អំណាចនៅកូរ៉េខាងត្បូងក្នុងអំឡុង១០ឆ្នាំកន្លងទៅ បានបំផុសឡើងវិញនូវដំណាក់កាលប្រឈមគ្នាក្នុងអតីតកាល ទាំងខាងនយោបាយនិងយោធារវាងភាគីទាំងពីរ។អត្ថបទនេះសង្កត់ធ្ងន់ថា ស្ថាន ភាពប្រឈមគ្នារវាងភាគីទាំងពីរគប្បីបញ្ចប់ហើយសម័យកាលថ្មីនៃឯកភាព ចាំបាច់ត្រូវបើកចេញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ