សព្វាវុធ និងបច្ចេកវិទ្យាទំនើបជាច្រើនត្រូវបានតាំង​បង្ហាញ​នៅ​ពិព័រណ៍ការពារជាតិ​អន្តរជាតិវៀតណាមឆ្នាំ ២០២២

(VOVWORLD) - នេះគឺជាលើកទីមួយហើយដែលក្រសួងការពារប្រទេសវៀតណាមបានរៀបចំពិពណ៌ការពារជាតិដោយទ្រង់ទ្រាយធំដូច្ចេះ។
សព្វាវុធ និងបច្ចេកវិទ្យាទំនើបជាច្រើនត្រូវបានតាំង​បង្ហាញ​នៅ​ពិព័រណ៍ការពារជាតិ​អន្តរជាតិវៀតណាមឆ្នាំ ២០២២ - ảnh 1សព្វាវុធ និងបច្ចេកវិទ្យាទំនើបជាច្រើនត្រូវបានតាំងបង្ហាញនៅពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២២

ពិព័រណ៌ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២២ បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ ចាប់ថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែធ្នូ។ នៅលើផ្ទៃដីជាង ៥ ម៉ឺនហិកតា ពិព័រណ៌បានតាំងបង្ហាញ និងឧទ្ទេសនាមមធ្យោបាយប្រយុទ្ធ ដំណោះស្រាយបច្ចេកវិទ្យា សព្វាវុធ និងគ្រឿងបរិក្ខារសម្រាប់កងកម្លាំងទ័ពជើងទឹក ជើងគោក ជើងអាកាស កលយុទ្ធលំហរអ៊ីនធឺណិត និងឧបករណ៍ភស្តុភា បច្ចេកទេសនានា។ លោកឧត្តមសេនីយ៍ទោ Le Xuan Sang អនុប្រធានស្នងការឃោសនា និងបណ្តុះបណ្តាល នៃអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាមបានឲ្យដឹងថា៖ “នេះគឺជាលើកទីមួយហើយដែលក្រសួងការពារប្រទេសវៀតណាមបានរៀបចំពិពណ៌ការពារជាតិដោយទ្រង់ទ្រាយធំដូច្ចេះ។ គោលដៅនៃព្រឹត្តិការណ៍នេះគឺមិនត្រឹមតែឧទ្ទេសនាម ផ្សព្វផ្សាយអំពីសមិទ្ធិផលនៃឧស្សាហកម្មការពារជាតិប៉ុណ្ណោះទេ ថែមទាំងមានគោលបំណងចង់ឧទ្ទេសនាមដល់មិត្តភក្តិអន្តរជាតិអំពីរូបភាពប្រទេសជាតិ វប្បធម៌ និងមនុស្សវៀតណាមទៀតផង”។

ស្តង់ទំនិញរបស់វៀតណាមបានដាក់តាំងបង្ហាញ និងឧទ្ទេសនាមផលិតផលដែលស្រាវជ្រាវ និងផលិត និងកែច្នៃដោយក្រសួងការពារប្រទេស និងក្រសួងនគរបាលដូចជា៖ កាំភ្លើង STV របស់រោងចក្រ Z-111 និងរ៉ាដា VRS-2DM របស់សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម និងទូរគមនាគមន៍ Viettel ។ “អគ្គក្រុមហ៊ុនឧស្សាហកម្មការពារជាតិបានតាំងបង្ហាញសព្វាវុធចំនួន៥ ប្រភេទលើវិស័យផលិតឧបករណ៍ពិសេសដូចជា ម្សៅរំសេវ សារធាតុផ្ទុះ សម្រាប់ផលិត និងជួសជុល គ្រាប់រំសេវគ្រប់ប្រភេទ”។ “ផលិតផលដែលក្រុមហ៊ុនបានតាំងបង្ហាញនៅពិពណ៌គឺផលិតផល Hera និង យន្តហោះដ្រូន ដែលបានប្រើប្រាស់លើវិស័យយោធា និងស៊ីវិល។ នេះគឺជាផលិតផលមួយក្នុងចំណោមផលិតផលដែលត្រូវបានបង្កើត រចនា និងផលិតទាំងស្រុងដោយជនជាតិវៀតណាម។ ផលិតផលនេះត្រូវបាននាំចេញទៅកាន់សហរដ្ឋអាមេរិកក្នុងតម្លៃខ្ពស់ជាងផលិតផលរបស់អាមេរិក និងអឺរ៉ុប”។

ក្រៅពីនោះ ក្រុមហ៊ុននានាមកពីប្រទេសចំនួន ៣០ បានឧទ្ទេសនាមអំពីសព្វាវុធទំនើ និងបច្ចេកវិទ្យាថ្មីៗបំផុត។

តាមផែនការ ពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមនឹងប្រព្រឹត្តទៅរៀងរាល់ ២ ឆ្នាំម្តង។ ការតាំងពិព័រណ៍លើកទី២ គ្រោងនឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៤ខាងមុខ ក្នុងឱកាសរំលឹកខួបលើកទី៨០នៃការបង្កើតកងទ័ពប្រជាជនវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ