សភាជាន់ទាបរុស្ស៊ីអនុម័តលើ FTA រវាង EAEU និងវៀតណាម


សភាជាន់ទាបរុស្ស៊ីអនុម័តលើ FTA រវាង EAEU និងវៀតណាម  - ảnh 1
សភាជាន់ទាបរុស្ស៊ីអនុម័តលើ FTA រវាង EAEU និងវៀតណាម (Image: VNA)

(VOVworld) – ឌុយម៉ាជាតិរុស្ស៊ី (សភាជាន់ទាបរុស្ស៊ី) បានអនុម័តលើកិច្ចព្រម
 ព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EAEU រួម
មាន រុស្ស៊ី បេឡារុស កាហ្សាក់ស្ថាន Armernia និង Kyrgyzstan) ជាមួយវៀត
ណាម។ នាថ្ងៃទី ២៥ មេសា អនុរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី លោក
Alexei Likhachev បានលើកច្បាស់ថា៖ ការបង្កើតតំបន់ពា​ណិជ្ជកម្មសេរីមិន
ត្រឹម តែរួមចំណែកក្នុងការបង្កើនតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគី ហើយពង្រឹង
ទំនាក់ ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងភាគីចូលរួមកិច្ចព្រមព្រៀងនានា
ប៉ុណ្ណោះទេថែម ទាំង ជួយ EAEU បើកទូលាយដំណើរការទាក់ទងជាមួយ
ខឿនសេដ្ឋកិច្ចអាស៊ី​ប៉ាស៊ីហ្វិកថែមទៀត។ នេះគឺជា FTA ដំបូងរបស់ EAEU​
 ជាមួយប្រទេសមួយ។ ក្រៅពីការដែលកិច្ចព្រមព្រៀងនេះកំណត់កាត់បន្ថយ
ឬលុបចោលពន្ធនាំចូល ចំណោះមុខទំនិញភាគច្រើនក្តីប៉ុន្តែរុស្ស៊ីនិងប្រទេស
 EAEU​ ផ្សេងៗទៀតបានសន្យាកាត់បន្ថយឬលុបចោលពន្ធចំពោះ ៨៧,៤%
មុខទំនិញដែលត្រូវបាននាំចូលពីវៀតណាម។ វៀតណាមក៏បានសន្យាកាត់
បន្ថយឬលុបចោល ៨៧,៧% ពន្ធនាំចូលពីរុស្ស៊ីនិងប្រទេស EAEU​ នានាផង
ដែរ។​ កិច្ចព្រមព្រៀងក៏បាន អនុវត្តវិធានការគាំពារប្រឆាំងការលក់បង្ខូចតំលៃ
និងសង់ការខូចខាតតាមការកំណត់របស់អង្គការពាណិជ្ជកម្មពិភពលោក
 (WTO)។ មុននោះ ប្រធានានធិបតីកាហ្សាក់ស្ថាន លោក Nursultan Nazabaev
បានចុះហត្ថលេខាអនុម័តលើកិច្ចព្រមព្រៀង FTA រវាង EAEU​ ជាមួយវៀតណាម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ