សភាជាន់ទាបរុស្ស៊ីអនុម័តលើក្រិត្យដកខ្លួនចេញពីសន្ធិសញ្ញាបើកចំហរផ្ទៃមេឃ

(VOVWORLD) - នាថ្ងៃទី១៩ ខែឧសភា សភាឌូម៉ា (សភាជាន់ទាប) រុស្ស៊ីបានឯកភាពអនុម័តលើ ក្រិត្យស្ដីពីការដកខ្លួនចេញពីសន្ធិសញ្ញាបើកចំហរផ្ទៃមេឃ។
សភាជាន់ទាបរុស្ស៊ីអនុម័តលើក្រិត្យដកខ្លួនចេញពីសន្ធិសញ្ញាបើកចំហរផ្ទៃមេឃ - ảnh 1ទិដ្ឋភាពកិច្ចប្រជុំមួយរបស់សភាឌូម៉ារុស្ស៊ី។
(រូបថត៖ AFP/VNA)
ក្រិត្យត្រូវបានប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដាក់ជូនសភាឌូម៉ាកាល ពីថ្ងៃទី១១ ខែឧសភា កន្លងទៅ ក្នុងនោះលើកច្បាស់ថា សន្ធិសញ្ញាបើកចំហរផ្ទៃមេឃ បានពង្រឹងជំនឿទុកចិត្តផ្នែកយោធាគួរឲ្យកត់សម្គាល់ ក៏ប៉ុន្តែការសម្រេចចិត្តរបស់ អាមេរិកដែលដកខ្លួនចេញពីសន្ធិសញ្ញានេះ បានធ្វើឲ្យរង្គោះរង្គើរជញ្ចឹងផល ប្រយោជន៍ជាតិរបស់ប្រទេសហត្ថលេខី ហើយគំរាមកំហែងដល់សន្តិសុខជាតិរបស់ សហព័ន្ធរុស្ស៊ីផងដែរ។
គួរជម្រាបថា សន្ធិសញ្ញាបើកចំហរផ្ទៃមេឃត្រូវបានចុះហត្ថលេខានៅឆ្នាំ១៩៩២ ហើយចូលជាធរមានចាប់តាំងពីឆ្នាំ២០០២ ដែលអនុញ្ញាតឲ្យប្រទេសសមាជិកចំនួន ៣៥ ក្នុងនោះមានរុស្ស៊ីនិងអាមេរិក អនុវត្តន៍ជើងហោះហើរឃ្លាំមើលនៅក្នុងដែន អាកាសរបស់គ្នា ប្រមូលព័ត៌មានជាសាធារណៈអំពីកងកម្លាំងនិងសកម្មភាពយោធា របស់គ្នា ស្របតាមកូតាជើងហោះហើរដែលត្រូវបានឯកភាពគ្នាពីមុនមក។ ប៉ុន្តែ ទាំង ម៉ូស្គូនិងវ៉ាស៊ីនតោណច្រើនតែចោទប្រកាន់គ្នាពីការរំលោភបំពានលើការព្រមព្រៀង នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ