សភាជាន់ទាបអាមេរិកបដិសេធកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់

សភាជាន់ទាបអាមេរិកបដិសេធកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ - ảnh 1
សភាជាន់ទាបអាមេរិកបដិសេធកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ (Image: VNA)


(VOVworld) – នាថ្ងៃទី ១១ កញ្ញា សភាជាន់ទាបអាមេរិកបានអនុម័តលើសេចក្តី
សម្រេចចិត្តបដិសេធកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងអ៊ីរ៉ង់និងក្រុម P5+1 ដែល
ទទួលបាននាថ្ងៃទី​ ១៤ កក្កដាកន្លងទៅ។ ប៉ុន្តែ ដោយមិនអើពើដល់លទ្ធផលនៃ
 ការបោះឆ្នោតនៅសភាជានទាប់ នាថ្ងៃទី ១០ កញ្ញា គណៈបក្សប្រជាធិបតេយ្យ
នៅព្រឹទ្ធសភាអាមេរិកបានរារាំងប្រកបដោយជោគជ័យនូវការខំប្រឹងប្រែងបំផ្លិច
បំផ្លាញរបស់គណៈបក្សសាធារណៈរដ្ឋអាមេរិក។ ដោយហេតុនេះ ប្រធានាធិបី
Obama មិនសូវប្រើប្រាស់សិទ្ធិវេតូរបស់ខ្លួនដើម្បីនាំកិច្ចព្រមព្រៀងនុយក្លេអ៊ែរ
ជាមួយអ៊ីរ៉ង់ចូលជាធរមានឡើយ។ នេះចាត់ទុកជាជ័យជំនះខាងកិច្ចការ
បរទេសជាពិសេសរបស់លោក Obama ចំពោះស្ថាប័ននិតិបញ្ញត្តិមួយដឹកនាំ
ដោយគណៈបក្សសាធារណៈរដ្ឋ។ ទោះបីជាទទួលបរាជ័យក្តី ប៉ុន្តែ បណ្ដាថ្នាក់
ដឹកនាំគណៈបក្សសាធារណៈរដ្ឋនៅរដ្ឋសភាអាមេរិកបានអះអាងនឹងបន្តស្វែងរក
វិធានការដើម្បីផ្អាកការអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ