សភាជាន់ទាបអាមេរិកអនុម័តលើសេចក្ដីព្រាងច្បាប់ដែលរារាំងកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់

សភាជាន់ទាបអាមេរិកអនុម័តលើសេចក្ដីព្រាងច្បាប់ដែលរារាំងកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ - ảnh 1
សម័យប្រជុំមួយរបស់សភាជាន់ទាបអាមេរិក (រូបថត៖AFP/TTXVN)

(VOVworld) - ដោយសម្លេងគាំទ្រចំនួន២៤៩និងសម្លេងប្រឆាំងចំនួន១៧៦
នាថ្ងៃ ទី១៤ កក្កដា សភាជាន់ទាបអាមេរិកបានអនុម័តលើសេចក្ដីព្រាងច្បាប់ដែល
ហាមឃាត់រដ្ឋអំណាចប្រទេសនេះទិញទឹកធ្ងន់របស់អ៊ីរ៉ង់។បម្រែបម្រួលពោលខាង
លើសំដៅរារាំងការអនុវត្តន៍កិច្ចព្រមព្រៀងប្រវត្តិសាស្ត្រស្ដីអំពីបញ្ហានុយក្លេអ៊ែររវាង
ក្រុមP៥+១ ជាមួយអ៊ីរ៉ង់។សេចក្ដីព្រាងច្បាប់នេះត្រូបានអនុម័តក្នុងកាលៈទេសៈ
ដែលនាខែមេសាកន្លងទៅ រដ្ឋអំណាចរបស់ប្រធានាធិបតីលោក Barack Obama
បានទិញទឹកធ្ងន់ចំនួន៣២តោនសំដៅទប់ស្កាត់លទ្ធភាពដែលតេអេរ៉ង់អាច
ប្រើប្រាស់វត្ថុធាតដើមនេះសំរាប់ការផលិតអាវុធនុយក្លេអ៊ែរ។បើទោះបីជាប្រធានា
ធិបតីលោក Obama ប្រកាសថា នឹងច្រានចោលសេចក្ដីព្រាងច្បាប់ណាក៍ដោយ
 ដែលបំផ្លិចបំផ្លាញកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងក្រុមP៥+១និងអ៊ីរ៉ង់ក្ដី ប៉ុន្តែបម្រែ
បម្រួលពោលខាងលើបានសរឲ្យឃើញនូវការប្រឆាំងជំទាស់យ៉ាងខ្លាំងក្លារបស់
គណៈបក្សសាធារណៈរដ្ឋចំពោះឯកសារនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ