សភាជាន់ទាបអូស្រ្តាលី ផ្តល់សច្ចាប័នលើ CPTPP

(VOVWORLD) -កិច្ចព្រមព្រៀងភាពជាដៃគួលើគ្រប់ជ្រុងជ្រោយ និងជឿនលឿនអន្តរប៉ាស៊ីហ្វិក  (CPTPP) ត្រូវបានសភាជាន់ទាបអូស្រ្តាលីបោះឆ្នោតអនុម័តនាថ្ងៃទី ១៧ ខែកញ្ញា។ 
សភាជាន់ទាបអូស្រ្តាលី ផ្តល់សច្ចាប័នលើ CPTPP - ảnh 1 សមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគួលើគ្រប់ជ្រុងជ្រោយ និងជឿនលឿនអន្តរប៉ាស៊ីហ្វិក  (CPTPP)

គម្រោងច្បាប់នេះនឹងត្រូវបានដាក់ជូនព្រឹទ្ធសភា ដើម្បីពិភាក្សា និងអនុម័ត។ ថ្លែងមតិនៅសភាជាន់ទាប មុនពេលបោះឆ្នោត អតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគ អូស្ត្រាលី លោក Steve Ciobo បានឲ្យដឹងថា អូស្ត្រាលីមានបំណងថា នឹងមានប្រទេសជាសមជិកចូលរួមកិច្ចព្រមព្រៀងនេះ កាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ហើយបណ្ដាដៃគូសំខាន់ៗក្នុង CPTPP ទទួលបានផលប្រយោជន៍ពីកិច្ចព្រមព្រៀងនេះឲ្យឆាប់ៗ។

CPTPP គ្រោងនឹងបង្កលក្ខណៈងាយស្រួលដល់អ្នកនាំចេញអូស្ត្រាលីក្នុងការទាក់ទងជាមួយទីផ្សារអតិថិជនចំនួន ៥០០ ពាន់នាក់ ព្រមទាំងជួយបង្កើនប្រាក់ចំណូលជាតិអូស្រ្តាលីថែម 11ពាន់លាន ដុល្លារអាមេរិកនាឆ្នាំ២០៣០ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ