សភាអាមេរិកស្នើឲ្យប្រកាសរបាយការណ៍ពេញលេញស្តីពីការស៊ើបអង្កេតពីបទសង្ស័យរុស្ស៊ីធ្វើអន្តរាគមន៍ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០១៦

(VOVWORLD) - នាថ្ងៃទី ១ ខែមេសា គណៈកម្មាធិការយុត្តិធម៌សភាអាមេរិក បានឲ្យដឹងថានឹងជួបជុំគ្នាធ្វើការ ដើម្បីអនុញ្ញាតឱ្យមានការប្រកាសរបាយការណ៍ពេញលេញស្តីពីការស៊ើបអង្កេតរបស់រដ្ឋអាជ្ញាពិសេស លោក Robert Mueller ចំពោះការសង្ស័យរុស្ស៊ីធ្វើអន្តរាគមន៍ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនាឆ្នាំ ២០១៦ ។
សភាអាមេរិកស្នើឲ្យប្រកាសរបាយការណ៍ពេញលេញស្តីពីការស៊ើបអង្កេតពីបទសង្ស័យរុស្ស៊ីធ្វើអន្តរាគមន៍ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០១៦ - ảnh 1រដ្ឋមន្ត្រីយុត្តិធម៌អាមេរិក លោក William Barr 

រដ្ឋមន្ត្រីយុត្តិធម៌អាមេរិក លោក William Barr បានរៀបចំផែនការប្រកាស ឯកសារចម្លងដែលត្រូវបានកែសម្រួលពីរបាយការណ៍ស៊ើបអង្កេតជិត ៤០០ ទំព័រយ៉ាងយូរបំផុតនៅពាក់កណ្តាលខែមេសានេះ។ ក៏ប៉ុន្តែ ប្រធានគណៈកម្មាធិការយុត្តិធម៍សភាជាន់ទាបអាមេរិក លោក Jerrold Nadler និងសមាជិកគណៈបក្សប្រជាធិបតេយ្យដែលមានឥទ្ធិពលដទៃទៀត បានអំពាវនាវឱ្យប្រកាសជូនសមាជិក សភាទាំងអស់អំពីរបាយការណ៍ពេញលេញដោយមិនតាមរយៈការកែសម្រួលនោះឡើយ។ ក្រុមនេះបានស្នើឱ្យលោក William Barr ត្រូវផ្សាយចេញឯកសារពេញលេញមុនថ្ងៃផុតកំណត់ពោលគឺថ្ងៃទី ២ ខែមេសា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ