សមាគមន៍ជនរងគ្រោះជាតិគីមីពុលព័រលឿងទុំ Dioxin វៀតណាមទៅទស្សនកិច្ចនៅឡាវ។

VOV-នារសៀលថ្ងៃទី២៣ឧសភា នៅក្រុងវៀងច័ន្ទ ឡាវ ឧបនាយករដ្ឋមន្ត្រី
និងជា​រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ ឧត្តមសេនីឯកបំរង Duoangchay Phichit
បាន​ទទួលជួបសន្ទនាជាមួយគណៈប្រតិភូសមាគមន៍ជនរងគ្រោះជាតិគីមីពល
ព័រលឿងទុំ Dioxin វៀតណាមដឹកនាំដោយឧត្តមសេនីឯកបំរង Nguyen Van Rinh។
ឧត្តមសេនី​ឯកបំរង Nguyen Van Rinh បានស្នើរភាគីទាំងពីរសហការដើម្បី​ជួយ​ឧបត្ថម្ភបណ្ដាជនរងគ្រោះនិងរួមជាមួយការខំប្រឹងប្រែងអន្តរជាតិចាប់បង្ខំអាមេរិក​ត្រូវមានការទទួលខុសត្រូវដើម្បីដោះស្រាយផលវិបាកនៃសង្គ្រាមរួមមានជាតិ​គីមី
ពលព័រលឿងទុំ Dioxinនិងគ្រាប់បែកម៉ីន។ ឧបនាយករដ្ឋមន្ត្រី Duoangchay Phichit បានវាយតំលៃខ្ពស់ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូដែលប្រព្រឹត្តទៅ​ក្នុង កាលៈទេសៈប្រទេសទាំងពីរកំពុងអនុវត្តបណ្ដាការងារស្វាគមន៍ឆ្នាំសាមគ្គីភាព
មិត្តភាពវៀតណាម-ឡាវ និងឡាវ-វៀតណាម២០១២ ស្នើរបណ្ដាភាគីទាក់ទិនត្រូវ
មានវិធានការដោះស្រាយផលវិបាកដែលបណ្ដាលឡើងចំពោះប្រជាជននៃប្រទេស
ទាំងពីរឡាវនិងវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ