សមាជិកគ្រួសារនៃប្រធានគណៈប្រតិភូបេសកកម្មរំដោះប៉ាឡេស្ទីន (PLO) ត្រូវតែ ចាកចេញពីអាមេរិកយ៉ាងឆាប់ៗ

(VOVWORLD) - ក្នុងបរិបទទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងអាជ្ញាធរប៉ាឡេស្ទីនកាន់តែ អាក្រក់ៗនោះសហរដ្ឋអាមេរិកបានដកហូតទិដ្ឋាការរបស់សមាជិកក្រុមគ្រួសាររបស់ប្រធានគណៈប្រតិភូបេសកកម្មរំដោះប៉ាឡេស្ទីន (PLO) លោក Husam Zomlot នៅអាមេរិក។
សមាជិកគ្រួសារនៃប្រធានគណៈប្រតិភូបេសកកម្មរំដោះប៉ាឡេស្ទីន (PLO) ត្រូវតែ ចាកចេញពីអាមេរិកយ៉ាងឆាប់ៗ - ảnh 1 ប្រធានគណៈប្រតិភូបេសកកម្មរំដោះប៉ាឡេស្ទីន (PLO) លោក Husam Zomlot 

ឆ្លើយសំណួរទៅកាន់សារព័ត៌មាននាថ្ងៃទី១៦ខែកញ្ញា លោក Husam Zomlot បានជូនដំណឹង ថាសមាជិកគ្រួសាររបស់លោក រួមទាំងប្រពន្ធនិងកូនពីរ នាក់ទៀតបានចាកចេញពីអាមេរិកបន្ទាប់ពីទទួលបានដំណឹងទិដ្ឋាការរបស់ពួកគេនឹងផុតកំណត់នៅ ពេលដែលការិយាល័យ PLO ប្រចាំនៅទីក្រុង វ៉ាស៊ីនតោន នឹងត្រូវបានបិទនាខែខាងមុខ ទោះបីជា ទិដ្ឋាការរបស់សមាជិកគ្រួសាររបស់លោកមានសុពុលភាពរហូតមកដល់ឆ្នាំ ២០២០ ក៏ដោយ។

យោងតាមលោក Zomlot ក្នុងកិច្ចពិភាក្សាអំពីការបិទគណៈប្រតិភូបេសកកម្ម PLO កាលពីសប្តាហ៍មុននោះ មជ្ឈដ្ឋានមន្ត្រីក្រសួងការបរទេសអាមេរិកបាន ជូនដំណឹងដល់មិត្តរួមការងាររបស់លោកថាទិដ្ឋាការនិងកូនរបស់លោកគឺពឹងផ្អែក លើគណៈប្រតិភូបេសកកម្ម PLO ហេតុដូច្នេះហើយវានឹងផុតកំណត់បន្ទាប់ពី ការិយាល័យនេះត្រូវបានបិទផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ