សមាជិកព្រឹទ្ធសភាអាមេរិកស្នើឱ្បបណ្តេញអ្នកការទូតរុស្ស៊ី ៣០០ នាក់

(VOVWORLD) - មុននោះ ប្រទេសរុស្ស៊ីកាលពីខែសីហា បានហាមឃាត់ស្ថានទូតអាមេរិកនៅទីក្រុងម៉ូស្គូពីការរក្សា ជួលបុគ្គលិករុស្ស៊ី ឬប្រទេសទីបី លើកលែងតែក្រុមសន្តិសុខ ហើយបានបង្ខំឱ្យគណៈប្រតិភូការទូតអាមេរិកកាត់បន្ថយបុគ្គលិកការទូត ១៨២ នាក់ និងបុគ្គលិកកិច្ចសន្យារាប់សិបនាក់។ 

មេដឹកនាំនៃគណៈកម្មការកិច្ចការបរទេស និងគណៈកម្មការចារកម្មព្រឹទ្ធសភាអាមេរិកទើបបានស្នើរឲ្យលោកប្រធានាធិបតី Joe Biden បណ្តេញអ្នកការទូតរុស្ស៊ីចំនួន ៣០០ នាក់ ប្រសិនបើរុស្ស៊ីមិនចេញទិដ្ឋាការបន្ថែមសម្រាប់ពលរដ្ឋដែលជាតំណាងអាមេរិកនៅរុស្ស៊ី។ កាយវិការត្រូវបានចាត់ទុកថានឹងបង្កើនភាពតានតឹងរវាងប្រទេសទាំងពីរ។

មុននោះ ប្រទេសរុស្ស៊ីកាលពីខែសីហា បានហាមឃាត់ស្ថានទូតអាមេរិកនៅទីក្រុងម៉ូស្គូពីការរក្សា ជួលបុគ្គលិករុស្ស៊ី ឬប្រទេសទីបី លើកលែងតែក្រុមសន្តិសុខ ហើយបានបង្ខំឱ្យគណៈប្រតិភូការទូតអាមេរិកកាត់បន្ថយបុគ្គលិកការទូត ១៨២ នាក់ និងបុគ្គលិកកិច្ចសន្យារាប់សិបនាក់។ យោងតាមសមាជិកព្រឹទ្ធសភា បច្ចុប្បន្ននេះមានតែអ្នកការទូតអាមេរិកប្រហែល ១០០ នាក់នៅរុស្ស៊ី ខណៈដែលរុស្ស៊ីមានអ្នកការទូត ៤០០ នាក់នៅអាមេរិក នេះគឺជាវិសមភាពយ៉ាងខ្លាំង ក្នុងវត្តមានការទូតរវាងប្រទេសទាំងពីរ។ ដូច្នេះ យោងតាមសមាជិកព្រឹទ្ធសភាអាមេរិក រុស្ស៊ីត្រូវចេញទិដ្ឋាការបន្ថែមទៀតដល់ពលរដ្ឋដែលតំណាងឱ្យសហរដ្ឋអាមេរិកនៅក្នុងប្រទេសនេះ ឬអាមេរិកត្រូវការចាប់ផ្តើមបណ្តេញអ្នកការទូតរុស្ស៊ីប្រហែល ៣០០ នាក់។ បច្ចុប្បន្ន ទាំងសេតវិមាននិងក្រសួងការបរទេសអាមេរិកមិនទាន់បានធ្វើអត្ថាធិប្បាយលើការស្នើរសុំនេះទេ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ