សមាជិកសភាវៀតណាម​ពិភាក្សា​អំពីសេចក្ដី ព្រៀងច្បាប់អប់រំការពារប្រទេស សន្តិសុខ

  (VOV World)_បន្តរបៀបវារះ នៃសម័យប្រជុំលើកទី ៤ រដ្ឋសភាវៀត​ណាម ​នីតិ កាលទី ១៣ នាព្រឹកថ្ងៃទី ២២វិច្ឆិកា ​សមាជិកសភានានា បាន​ពិភាក្សា​អំពីសេចក្ដីព្រៀង
ច្បាប់ អប់រំការពារប្រទេស សន្តិសុខ និងច្បាប់សម្រុះសម្រួលមូលដ្ឋាន។ សេចក្ដីព្រៀង ច្បាប់អប់រំការពារប្រទេស សន្តិសុខ បានកំណត់ច្បាស់លាស់អំពីការផ្សព្វផ្សាយចំណេះ
ដឹងការពារប្រទេស សន្តិសុខក្នុងប្រជាជនទាំងមូល។ លោកស្រី Tran Hong Tham សមាជិកាសភា មណ្ឌលទីក្រុង Can Tho (ភាគ​ខាងត្បូងវៀតណាម) បានផ្តល់មតិថា៖

           “ ចំពោះការអប់រំការពារប្រទេស សន្តិសុខក្នុងសាលារៀន ខ្ញុំស្រុះចិត្ត​គំនិត ជា
មួយ សេចក្ដីព្រៀងច្បាប់លើកនេះ។ នោះគឺបញ្ចូលខ្លឹមសារការពារប្រទេស  សន្តិសុខ ក្នុងវិញ្ញសារផ្សេងៗទៀត។ ប្រការនេះនឹងរួមចំណែកដ៏សំខាន់ ​ក្នុងការបង្កើត និងសុក្រិដ្ឋ ចរិយាសម្បត្តិរបស់​សិស្សានុសិស្ស។”

សមាជិកសភាវៀតណាម​ពិភាក្សា​អំពីសេចក្ដី ព្រៀងច្បាប់អប់រំការពារប្រទេស សន្តិសុខ  - ảnh 1
សម័យប្រជុំលើកទី ៤ រដ្ឋសភាវៀត​ណាម ​នីតិ កាលទី ១៣(http://www.moit.gov.vn)

          មុននោះ ​បណ្ដាសមាជិកសភាវៀតណាម បាន​ពិភាក្សា​អំពីគំរោងច្បាប់សម្រុះ សម្រួលមូលដ្ឋាន។ សេចក្ដីព្រៀងច្បាប់​បាន​កំណត់ច្បាស់នូវការទទួលខុសត្រូវ របស់ រដ្ឋាភិបាល ក្រសួងយុត្តិធ៌ម បណ្ដាក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់ ជាមួយតួនាទីគ្រប់គ្រង
 បង្កលក្ខណះ ជួយ​ឧបត្ថម្ភចំណាយថវិកាសំរាប់សកម្មភាពសម្រុះសម្រួលនៅមូលដ្ឋាន។ ចំណុចថ្មីនៃសេចក្ដីព្រៀងច្បាប់មូលដ្ឋានលើកនេះគឺ កត់សម្គាល់ តួនាទី​ស្នូលរបស់​រណ
សិរ្យ មាតុភូមិ និងអង្គការជាសមាជិក ក្នុងការងារសម្រុះសម្រួល។ ស្ដីអំពីបទដ្ឋាន ចំពោះ
អ្នក ធ្វើការងារ  សម្រុះសម្រួលនៅមូលដ្ឋាន លោកស្រី Nguyen Thi Bich Nhiem សមាជិកសភាមណ្ឌល Yen bai បានផ្តល់មតិថា៖

          “ ខ្ញុំយលព្រមថា៖អ្នកធ្វើការងារសម្រុះសម្រួលមានចំណេះដឹងអំពីច្បាប់​ គឺល្អ​ និង
ចាំបាច់នាស់។ នៅតំបន់ព្រៃភ្នំ តំបន់ជនជាតិភាគតិច អ្នកយល់ដឹងអំពីច្បាប់គឺតិចណាស់។ ដូច្នេះ អ្នកសម្រុះសម្រួល ថ្នាក់ឃុំ ត្រូវកំណត់បទដ្ឋាន ចំណេះដឹងអំពីច្បាប់ និងអ្នកសម្រុះ សម្រួលថ្នាក់ភូមិ និងទីប្រជុំជន​ ត្រូវយល់ដឹងអំពីច្បាប់ជ្រៅជ្រះជាង៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ