សមាជិកសភាអឺរ៉ុបគាំទ្រការស្ដារប្រក្រតីភាពទំនាក់ទំនងជាមួយគុយបា

សមាជិកសភាអឺរ៉ុបគាំទ្រការស្ដារប្រក្រតីភាពទំនាក់ទំនងជាមួយគុយបា - ảnh 1
នាវាទេសចរណ៍ចូលចតនៅកំពង់ផែ La Habana របស់គុយបានាថ្ងៃទី២២ មិនា (រូបថត៖EPA/TTXVN)

(VOVworld) - នៅសម័យប្រជុំដំបូងនៅសភាអឺរ៉ុប (EP) អំពីកិច្ចព្រមព្រៀង
សន្ទនាខាងនយោបាយរវាងសហភាពអឺរ៉ុប (EU) និងគុយបានាថ្ងៃទី១១ មេសា នោះ
 សមាជិក EP បានសំដែងការគាំទ្រចំពោះឯកសារពោលខាងលើដែលត្រូវបាន
ចាត់ទុកជាកិច្ចព្រមព្រៀងធ្វើឲ្យប្រក្រតីភាពទំនាក់ទំនងរវាង EU និងគុយបា។
សមាជិកាសភាអឺរ៉ុបលោកស្រី Elena Valenciano ឲ្យដឹងថា មិនមានក្រុមនយោបាយ
ណាក្នុង EP ដែលប្រឆាំងជំទាស់ឯកសារនេះទេ។លោកស្រីរូបនេះឲ្យដឹងថែមទៀត
ថា ក្នុងស្ថានភាពនយោបាយនាបច្ចុប្បន្នរបស់អាមេរិក EU ចាំបាច់ត្រូវគាំទ្រនិន្នាការ
បើកទូលាយទំនាក់ទំនងអន្តរជាតិរបស់គុយបា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ