សមាជិកសមាជិកាសភាវៀតណាមជួបប្រាស្រ័យអ្នកបោះឆ្នោតនៅតំបន់មួយចំនួន

សមាជិកសមាជិកាសភាវៀតណាមជួបប្រាស្រ័យអ្នកបោះឆ្នោតនៅតំបន់មួយចំនួន - ảnh 1
លោក Dinh The Huynh ជួបបប្រាស្រ័យជាមួយអ្នកបោះឆ្នោតស្រុក Da Bac ខេត្ត​Hoa Binh
(រូបថតៈ hoabinh.org.vn)


(VOVworld)-នាថ្ងៃទី៣ធ្នូ លោក Dinh The Huynh សមាជិកការិយាល័យនយោ
បាយ លេខាមជ្ឈឹមបក្ស និងជាប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម បាន
រួមជាមួយគណៈប្រតិភូរដ្ឋសភាខេត្ត Hoa Binhមានការជួបប្រាស្រ័យ​ជាមួយអ្នកបោះ
ឆ្នោតនៅស្រុក Da Bac និងស្រុក Ky Son នៅខេត្ត Hoa Binh។ ថ្លែងមតិជាមួយអ្នក
បោះឆ្នោតនៅស្រុកទាំងពីរនេះ លោក Dinh The Huynh សង្កត់ធ្ងន់ថា រដ្ឋធម្មនុញ្ញ
នៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ធ្វើវិសោធន កម្ម)លើកនេះ បង្ហាញបាន
ឆន្ទះរបស់បក្សនិងទឹកចិត្តប្រជាជន​ ព្រមទាំងអះអាង​ពីតួនាទីដឹកនាំរដ្ឋនិងសង្គម
របស់បក្សកុម្មុយនិស្តវៀតណាម។  រដ្ឋធម្មនុញ្ញលើក​កំពស់សិទ្ធីមនុស្ស សិទ្ធិនិង
កាតព្វកិច្ចជាសារវ័នរបស់ពលរដ្ឋ ពង្រីកតួនាទីជា ម្ចាស់របស់ប្រជាជនក្នុងការក
សាងនិងសុក្រិដ្ឋក្បាលម៉ាស៊ីនរដ្ឋ។

        ក្នុងថ្ងៃដ៏ដែល នាយឧត្តមសេនីយ៌លោក Tran Dai Quang សមាជិក ការិយា
ល័យនយោបាយ រដ្ឋមន្រ្តីក្រសួងនគបាលបានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត
ខេត្ត Ninh Binh។ឧត្តមសេនីយ៌ឯកលោក Do Ba Tỵ សមាជិកការិ​យាល័យនយោ
បាយ អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមនិងជាអនុរដ្ឋ មន្តីក្រសួងការពារ
ប្រទេសបានជួយប្រាស្រ័យជាមួយអ្នកបោះឆ្នោតខេត្តDien Bien៕

ប្រតិកម្មទៅវិញ

ផ្សេងៗ