សមាជិកអចិន្ត្រៃគណៈលេខាលោកLe Hong Anhទៅបំពេញទស្សនកិច្ចនៅខេត្តQuang Nam

សមាជិកអចិន្ត្រៃគណៈលេខាលោកLe Hong Anhទៅបំពេញទស្សនកិច្ចនៅខេត្តQuang Nam - ảnh 1
សមាជិកអចិន្រ្តៃគណៈ លេខាបក្សកុម្មុយនីសវៀតណាមលោក Le Hong Anh ទៅសាកសួរសុខទុក្ខវីរៈអ្នកម្ដាយនៅខេត្ត​ Quang Nam

(VOVworld) - នាព្រឹកថ្ងៃទី៣១ កក្កដា​ ថ្លែងមិត្តនៅជំនួបធ្វើការជាមួយថ្នាក់ដឹកនាំ
ខេត្ត Quang Nam ភាគកណ្ដាលវៀតណាមសមាជិកអចិន្រ្តៃគណៈលេខាបក្សកុម្មុយ
នីសវៀតណាមលោក Le Hong Anh បានលើកសរសើរបណ្ដាលទ្ធផលអំពីការអភិ
វឌ្ឍន៍សេដ្ឋកិច្ចសង្គមដែលខេត្តទទួលបានក្នុងរយៈពេល៦ខែកន្លងទៅ។លោកក៏
ស្នើរឲ្យខេត្ត ត្រូវប្រមូលផ្ដុំអភិវឌ្ឍន៍សេដ្ឋកិច្ចឲ្យស្មើគ្នារវាងបណ្ដាតំបន់ យកចិត្តទុក
ដាក់ដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគម៍ មូលដ្ឋានសុខាភិបាលអប់រំនៅស្រុក
ព្រៃភ្នំទាំង៩របស់ខេត្ត។ស្ដីពីការងារត្រៀមរៀបចំឲ្យមហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់
លោក Le Hong Anh បានសំណូមពរគណៈកម្មាធិការអចិន្ត្រៃខេត្ត បញ្ជាណែនាំ និង
លាតត្រដាងអនុវត្តយ៉ាងហ្មត់ចត់សារាចរណ៍លេខ៣៦របស់ការិយាល័យនយោបាយ
អំពីការរៀបចំមហាសន្និបាតបក្សភាគនៅគ្រប់ជាន់ថ្នាក់ ឆ្ពោះទៅមហាសន្និបាតតំណាង
ទូទាំងប្រទេសលើកទី១២របស់បក្ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ