សម្ដែងសិល្បៈរំលឹកខួបលើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ម៊ូសំប៊ិក

សម្ដែងសិល្បៈរំលឹកខួបលើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ម៊ូសំប៊ិក - ảnh 1
ឯកអគ្គរដ្ឋម៉ូសំប៊ិកប្រចាំនៅវៀតណាមលោក Gamiliel Munguambe (VOV)

        Vovworld-នាយប់ថ្ងៃទី១៦មិថុនានៅរោងមហោស្រពក្រុងហាណូយ បាន
​ប្រព្រឹត្តទៅកម្មវិធីសម្ដែងសិល្បៈក្នុងឱកាសរំលឹកខួបលើកទី៤០នៃទិវាឯករាជ្យ
​ជាតិម៉ូសំប៊ិកនិងលើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម-
ម៉ូសំប៊ិក(ទី២៥មិថុនា)។ ថ្លែងមតិនៅពិធីបើកនេះ ឯកអគ្គរដ្ឋម៉ូសំប៊ិកប្រចាំ​នៅ​
វៀតណាមលោក​ Gamiliel Munguambe បានសង្កត់ធ្ងន់ថា វៀតណាមនិង​ម៉ូសំប៊ិក​​
មានទំនាក់ទំនងជាប្រពៃណីដ៏ល្អប្រសើរ ហើយប្រទេសទាំងពីរកំពុងសកម្ម​បង្កើន​
កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជានយោបាយ ការទូត សេដ្ឋកិច្ច
វប្បធម៍អប់រំបណ្ដុះបណ្ដាលជាដើម។ ដើម្បីរំលឹកនូវព្រឹត្តិការណ៍សំខាន់​នេះសកម្ម
ភាពជាច្រើននឹងប្រព្រឹត្តទៅនៅរដ្ឋធានី Maputo របស់ម៉ូសំប៊ិកនិងនៅ​ក្រុងហាណូយ
របស់វៀតណាម។ ភាគីទាំងពីរសហការរៀបចំសប្ដាហ៍វប្បធម៍​ម៉ូសំប៊ិក​នៅក្រុង
ហាណូយចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៩មិថុនាដោយមាន​សកម្មភាព​វប្បធម៍កីឡា
មហោស្រពម្ហូបអាហារជាច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ