សម្ព័ន្ធភាពជាតិបន្តបដិសេធចូលរួមការចរចារសន្តិភាពអំពីជំលោះនៅស៊ីរី


សម្ព័ន្ធភាពជាតិបន្តបដិសេធចូលរួមការចរចារសន្តិភាពអំពីជំលោះនៅស៊ីរី - ảnh 1
សម្ព័ន្ធភាពជាតិបន្តបដិសេធចូលរួមការចរចារសន្តិភាពអំពីជំលោះនៅស៊ីរី (Image: VNA)

(VOVworld) – នាថ្ងៃទី ៦ មេសា ការចរចាររវាងតំណាងនៃរដ្ឋាភិបាលស៊ីរីជាមួយបណ្ដា គណៈបក្សនយោបាយប្រឆាំងសំដៅស្វែងរកដំណោះស្រាយសំរាប់ជំលោះដែលអូស បន្លាយក្នុងរយៈពេល ៤ ឆ្នាំកន្លងទៅនៅប្រទេសមជ្ឈឹមបូព៌ានេះនៅរដ្ឋធានីម៉ូស្គូរបស់
រុស្ស៊ី។ ភាគីប្រឆាំងធំបំផុតនៅស៊ីរីគឺសម្ព័ន្ធភាពជាតិ (SNC) បានបដិសេធចូលរួមការ ចរចារជាថ្មីម្តងទៀត។ វាយតំលៃអំពីកាយវិការនេះរបស់ SNC រដ្ឋមន្ត្រីការបរទេសរុស្ស៊ី
លោក Sergey Lavrov បានប្រកាសថា៖ ម៉ូស្គូមិនអស់សង្ឃឹមចំពោះសេចក្តីសម្រេចនៃ
កំលាំងនេះទេ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានឲ្យដឹងថែមទៀតថា៖ សេចក្តីសម្រេចណា មួយស្តីពីរដ្ឋស៊ីរីត្រូវទទួលបានការឯកភាពរបស់ប្រជាជនស៊ីរីទាំងមូល។ រុស្ស៊ីដើរតួនាទី
ជាអ្នកសម្រុះសម្រួលក្នុងជំលោះនៅស៊ីរីពីខែកញ្ញាឆ្នាំ ២០១៤ រហូតមកដល់ពេលនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ