សម្ព័ន្ធភាពអន្តរជាតិប្រកាសថាបានទប់ស្កាត់ការបោះជំហានរបស់ IS

សម្ព័ន្ធភាពអន្តរជាតិប្រកាសថាបានទប់ស្កាត់ការបោះជំហានរបស់ IS - ảnh 1
ពួកឧទ្ទាម IS


(VOVworld)-សម្ព័ន្ធភាពអន្តរជាតិប្រឆាំងអង្គការ “រដ្ឋអ៊ីស្លាមស្វ័យប្រកាស” (IS)បាន
ចេញសេចក្តីប្រកាសដោយអះអាងថា ទីបំផុតការបោះជំហានរបស់ IS នៅអ៊ីរ៉ាក់
និងស៊ីរីត្រូវបានទប់ស្កាត់។ សេចក្តីប្រកាសនេះ ត្រូវបាននាំ ចេញក្រោយពីកិច្ចប្រជុំ
ជាន់ខ្ពស់ដំបូងរបស់សម្ព័ន្ធមិត្តចំនួន៦០ប្រទេស ដឹកនាំ ដោយអាមេរិក ដែលបាន
រៀបចំនៅទីក្រុង Brussels (ប៉ែលហ្សិក)នាថ្ងៃទី៣ធ្នូ ស្តីពីវិធានការកំទេចពួកឧទ្ទាម
IS។សេចក្កីប្រកាសនេះបាន​លើកច្បាស់ថា យុទ្ធ នាការសកលលោក សំដៅកំទេច
ពួកឧទ្ទាម IS គឺទទួលបានលទ្ធផលវិជ្ជមាន។ បណ្តាសមាជិកក្នុងសម្ព័ន្ធភាពនេះ បានព្រមព្រៀងអនុវត្តយុទ្ធនាការពហុបែប ដើម្បីកំទេច IS ក្នុងនោះមានការកាត់
ផ្តាច់ប្រភពជំនួយហិរញ្ញវត្ថុ និងឈានទៅ កំទេចអង្គការនេះទាំងស្រុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ