សម្ព័ន្ធសមាគមនារីវៀតណាមបានរៀបចំពិធីប្រគល់រង្វាន់ Kovalevskaya ឆ្នាំ ២០១២

(VOVworld) – នាព្រឹកថ្ងៃទី ៤ មិនា សម្ព័ន្ធសមាគមនារីវៀតណាមបានរៀបចំពិធីប្រគល់
រង្វាន់ Kovalevskaya ឆ្នាំ ២០១២ និង ការប្រឡងសរសេអំពីបណ្ដាគំរូនារី វៀតណាម។
ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc មានគោល
បំណងថា៖

“ដោយមានការជក់ចិត្តនឹងវិទ្យាសាស្ត្រ នារីវៀតណាមខំប្រឹងប្រែងអស់ពីកំលាំង កាយចិត្តរបស់ខ្លួនឆ្លងកាត់រាល់ការលំបាកសាកល្បងក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ
ដើម្បីរកឃើញច្នៃប្រឌិតនិងកែច្នៃបច្ចេកទេសជាក់ស្តែងសំដៅបំរើបុព្វហេតុកសាង
និងអភិវឌ្ឍន៍ប្រទេសជាតិ។ ខ្ញុំ មានគោលបំណងថា៖ នាពេលខាងមុខ រង្វាន់
Kovalevskaya បន្តបានរក្សាបាន សំដៅលើកដម្កើងនិងលើកទឹកចិត្តនារីវៀតណាម
គ្រប់ស្រទាប់ រួមចំណែកយ៉ាង សកម្ម ចូលក្នុងស្រាវជ្រាវវិទ្យាសាស្ត្រ និយាយដោយ
ឡែក និងក្នុងបុព្វហេតុកសាងនិង អភិវឌ្ឍន៍ប្រទេសជាតិ និយាយរួម៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ