សម្ព័ន្ធអារ៉ាប់នឹងរៀបចំកិច្ចប្រជុំពិសេសអំពីអ៊ីរ៉ង់

(VOVWORLD) - សម្ព័ន្ធអារ៉ាប់ (AL) នឹងរៀបចំកិច្ចប្រជុំពិសេសនាថ្ងៃទី១៩ វិច្ចិកា តាមសំណើររបស់ អារ៉ាប់ប៊ីសាអូឌីត សំដៅពិភាក្សាអំពីការរំលោភនានារបស់អ៊ីរ៉ង់ក្នុងតំបន់។


សម្ព័ន្ធអារ៉ាប់នឹងរៀបចំកិច្ចប្រជុំពិសេសអំពីអ៊ីរ៉ង់ - ảnh 1ប្រធាន AL លោកAhmed Aboul-Gheit (រូបថត៖ Xinhua/TTXVN)

អារ៉ាប់ ប៊ីសាអូឌីតបានធ្វើឡើងសំណើរពោលខាងលើដោយ ផ្អែកទៅលើករណីបាញ់បង្ហោះកាំជ្រួចពីយេម៉ែននាថ្ងៃទី៤ វិច្ចិកាកន្លងទៅ។ កាំជ្រួចនេះត្រូវកងកម្លាំង ការពារដែនអាកាសរបស់អារ៉ាប់ប៊ីសាអូឌីតបាញ់ទម្លាក់នៅជិតរដ្ឋធានី Riyadh។ សំណើរនេះទទួលបានការគាំទ្ររបស់បារ៉ែន អេមីរ៉ាតអារ៉ាប់រួម (UAE) និង Djibouti ដែលកំពុងកាន់តំណែងប្រធាន AL៕


ប្រតិកម្មទៅវិញ

ផ្សេងៗ