សម័យប្រជុំគណៈកម្មាធិការបញ្ជាជាតិសមាហរណកម្មអន្តរជាតិអំពីអប់រំនិងវិទ្យាសាស្ត្របច្ចេកវិទ្យា។

សម័យប្រជុំគណៈកម្មាធិការបញ្ជាជាតិសមាហរណកម្មអន្តរជាតិអំពីអប់រំនិងវិទ្យាសាស្ត្របច្ចេកវិទ្យា។ - ảnh 1
ឧបនាយករដ្ឋមន្ត្រីលោក Nguyen Thien Nhan ប្រធានគណៈកម្មាធិការជាតិបញ្ជាសមាហរណកម្មអន្តរជាតិអំពីវិស័យអប់រំនិងវិទ្យាសាស្ត្របច្ចេកវិទ្យា (vov.vn)



        VOV-នារសៀលថ្ងៃទី៦សីហា នៅទីស្តីការរដ្ឋាភិបាលវៀតណាម​ឧបនាយក​
រដ្ឋមន្ត្រីលោក Nguyen Thien Nhan ប្រធានគណៈកម្មាធិការជាតិបញ្ជាសមាហរណកម្ម​អន្តរជាតិអំពីវិស័យអប់រំនិងវិទ្យាសាស្ត្របច្ចេកវិទ្យា បានធ្វើអធិបតីកិច្ចប្រជុំសាមញ្ញ
របស់​គណៈកម្មាធិការ។ នៅសម័យប្រជុំលើកនេះ បណ្ដាសមាជិកគណៈកម្មាធិការ
បាន​រាយការណ៍អំពីស្ថានភាពសមាហរណកម្មអន្តរជាតិ ក្នុងរយៈពេល៦ខែដើមឆ្នាំ។​
ថ្លែង​មតិសន្និដ្ឋាននៅកិច្ចប្រជុំ លោក Nguyen Thien Nhan បានស្នើរក្រសួងអប់រំនិង
បណ្ដុះបណ្ដាល ត្រៀមរៀបចំទិសដៅសហប្រតិបត្តិការ​យុទ្ធសាស្ត្រចំពោះការកសាង
មហាវិទ្យាល័យ ដែលក្នុងនោះទាក់ទិនដល់កិច្ច​សហប្រតិបត្តិ​ការ​​អំពីអប់រំជាមួយ
សហព័ន្ធរុស្ស៊ី។ ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បាន​សំណូមពរក្រសួងការ
បរទេស ពិនិត្យឡើងវិញទីកន្លែងរបៀបកម្មវិធីបង្រៀនប្រភព​ធនធានមនុស្សបណ្ដុះ
បណ្ដាលភាសាវៀតណាម សំរាប់ជនវៀតណាមនៅ​ឯបរទេស ម្ចាស់ការសហការ
ជាមួយក្រសួងអប់រំនិងបណ្ដុះបណ្ដាលនិងក្រសួង​ទាក់ទិន​នានាដើម្បីអនុវត្តល្អ
ការងារនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ