សម័យប្រជុំជាប្រចាំខែមេសារបស់រដ្ឋាភិបាលវៀតណាម

  (VOV)_នាថ្ងៃទី២៦ មេសា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី​វៀតណាម លោក
Nguyen Tan Dung បានធ្វើអធិបតីភាពកិច្ចប្រជុំ​រដ្ឋាភិបាលវៀតយណាមខែមេសា ដើម្បី វាយតំលៃអំពីសភាពការណ៍សេដ្ឋ​កិច្ច សង្គម ខែមេសានិងរយះពេល៤ខែដើមឆ្នាំ 
២០១៣។ នាយករដ្ឋមន្ត្រី ​Nguyen Tan Dung បានលើកច្បាស់ថា÷ក្នុងរយះពេល៤ខែ
កន្លង​ទៅ ​ស្ថានភាពសេដ្ឋកិច្ច សង្គម ​លើគ្រប់វិស័យបានមានការផ្លាស់ប្តូរជាច្រើន​និងទទួលសមទ្ធិផលសកម្មជាច្រើន។ ប៉ុន្តែនៅមានវិស័យមួយចំនួនអនុវត្តមានភាព យឹតយាវ មិនតាន់រឹងមាំ និងមានការជំពាក់ជំពិនជាច្រើនក្នុងដំណើការអនុវត្ត។ នាយករដ្ឋមន្ត្រី Nguyen Tan Dungបានសង្កត់ធ្ងនថា÷

          “ យើងត្រូវប្តេជ្ញា​ធ្វើ ទាន់ពេលវេលា និងបំពេញបន្ថែមយន្តការ។ ប្រការអ្វី​ដែល​សារព័ត៍មាន និងប្រជាជនរកឃើញ មិនទាន់សមស្រប យើងត្រូវ​ទទួលភ្លាម។ ខ្ញុំស្នើ គ្រប់រដ្ឋមន្ត្រី ប្តេជ្ញា​បញ្ជាណែនាំ ប្រមូលផ្តុំពិនិត្យឡើង​វិញ ដើម្បីទទួលលទ្ធផលសកម្ម
ជាង។”

សម័យប្រជុំជាប្រចាំខែមេសារបស់រដ្ឋាភិបាលវៀតណាម - ảnh 1
សម័យប្រជុំជាប្រចាំខែមេសារបស់រដ្ឋាភិបាលវៀតណាម(internet)

 នាយករដ្ឋមន្រ្តីបានសំណូមពរបណ្តារដ្ឋមន្រ្តី​បញ្ជាណេនាំអនុវ​ត្តព្រមៗគ្នានូវបណ្តាវិធាន ការគោលនយោបាយក្នុងសេចក្តីសំរេចចិត្តលេខ០១និងលេខ០២របស់រដ្ឋាភិបាលជាពិ
សេសបញ្ហាបង្កើនស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។គ្រប់ក្រសួងដំបន់ប្រមូលផ្តុំជំរុញល្បឿន សាងសង់សំណងនានានិងកែទម្រង់បរិស្ថានវិនិយោគដើម្បីទាក់ទាញគំរោងការណ៍
វិនិយោគផ្ទាល់ពិបរទេស៕


ប្រតិកម្មទៅវិញ

ផ្សេងៗ