សម័យប្រជុំពេញអង្គលើកទី ១ នៃរដ្ឋសភាកម្ពុជានីតិកាលទី ៥ បានប្រារព្ធឡើង

សម័យប្រជុំពេញអង្គលើកទី ១ នៃរដ្ឋសភាកម្ពុជានីតិកាលទី ៥ បានប្រារព្ធឡើង - ảnh 1
សម័យប្រជុំពេញអង្គលើកទី ១ នៃរដ្ឋសភាកម្ពុជានីតិកាលទី ៥ បានប្រារព្ធឡើងនាព្រឹកថ្ងៃទី ១០ តុលា (Image: Vietnamplus)

(VOVworld) – សម័យប្រជុំពេញអង្គលើកទី ១ នៃរដ្ឋសភាកម្ពុជានីតិកាលទី ៥ បានប្រារព្ធឡើងនាព្រឹកថ្ងៃទី ១០ តុលា ដោយមានខ្លឹមសារស្នូលគឺសុក្រិដ្ឋរចនា
សម្ព័ន្ធក្បាលម៉ាស៊ីលរដ្ឋសភានៃប្រទេសនេះ។ សម័យប្រជុំពោលខាងលើត្រូវបាន
រៀបចំឡើង ក្នុងកាលៈទេសៈ សមាជិកសភានៃគណៈបក្សសង្គ្រោះជាតិ (CNRP)
 ចំនួន៥៥ រូបបន្តពហិការមិនស្រាមចូលរួមសម័យប្រជុំនេះ។ ក្រោមធ្វើជាធិបតី​ភាពរបស់ប្រធានរដ្ឋសភាកម្ពុជា លោក ហេង សំរិន បណ្ដាសមាជិកសភានៃ គណៈបក្សប្រជាជនកម្ពុជា (CPP) បានអនុម័តលីបញ្ជីឈ្មោះសមាជិកនៃបណ្ដា គណៈកម្មាធិការជំនាញរបស់រដ្ឋសភា។ នាបច្ចុប្បន្ន គណៈកម្មាធិការដឹកនាំ រដ្ឋសភាកម្ពុជាសុទ្ធតែជាសមាជិក CPP កាន់មុខនាទី។ ថ្លែងមតិចំពោះមុខ មជ្ឈដ្ឋានអ្នកសារព័ត៌មាន ប្រធានរដ្ឋសភាកម្ពុជា លោក​ ហេង សំរិន បានចាត់
ទុក ថា៖​ ការពហិការរបស់បណ្ដាសមាជិកនៃគណៈបក្ស CNRP មិនជះឥទ្ធិពល
ដល់ សកម្មភាពរបស់រដ្ឋសភាទេ។ ទន្ទឹមនឹងនោះ លោក ហេង សំរិន បានអំពាវ
នាវឲ្យ បណ្ដាសមាជិកនៃគណៈបក្ស CNRP ផ្លាស់ប្តូរគោលជំហរនិងចូលរួម
សម័យប្រជុំនៃរដ្ឋសភា ដើម្បីផលប្រយោជន៍របស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ