សម័យប្រជុំលើកទី ១ រដ្ឋសភាវៀតណាមនីតិកាលទី ១៤ សម្រេចគោលដៅ ដែលបានដាក់ចេញប្រកបដោយជោគជ័យ


សម័យប្រជុំលើកទី ១ រដ្ឋសភាវៀតណាមនីតិកាលទី ១៤ សម្រេចគោលដៅ ដែលបានដាក់ចេញប្រកបដោយជោគជ័យ - ảnh 1
សម័យប្រជុំលើកទី ១ រដ្ឋសភាវៀតណាមនីតិកាលទី ១៤ សម្រេចគោលដៅ ដែលបានដាក់ចេញប្រកបដោយជោគជ័យ (VNA)

(VOVworld) – នារសៀលថ្ងៃទី ២៩ កក្កដា សម័យប្រជុំលើកទី ១ រដ្ឋសភា វៀតណាម
នីតិកាលទី ១៤ បានបិទបញ្ចប់ប្រកបដោយជោគជ័យបន្ទាប់ពី ១៩ ថ្ងៃធ្វើការ។
 ថ្លែងមតិនៅពិធីបិទបញ្ចប់ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim
Ngan បានអះអាងថា៖

«ដោយមានស្មារតីមានទទួលខុសត្រូវប្រជាធិបតេយ្យនិងស្មោះត្រង់ រដ្ឋសភាសម្រេច
បានភារកិច្ចស្នូលដែលជាការពិនិត្យមើលរៀបចំយន្តការអង្គការ ចាត់តាំងបោះ
ឆ្នោតនិងអនុម័តលើការងារកម្មភិបាលជាន់ខ្ពស់របស់រដ្ឋាភិបាលតាមបទដ្ឋាន
និងនីតិវិធី។ រដ្ឋសភាមានគោលបំណងថា៖ បណ្ដាមន្ត្រីដែលជាប់ ឆ្នោតក្នុងអាណត្តិ
ថ្មីនឹងបន្តខំប្រឹងប្រែងលើកកំពស់សមត្ថភាពប្រកបដោយប្រសិទ្ធ ភាពរបស់ក្បាល
ម៉ាស៊ីនរដ្ឋឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋទាំងមូល។»

ចំពោះបំរ៉ែបំរួលស្មុគស្មាញនៅក្នុងនិងក្រៅប្រទេស លោកស្រី​ Nguyen Thi Kim
Ngan បានលើកច្បាស់ថា៖

«រដ្ឋសភាវៀតណាមនីតិកាលទី ១៤ ត្រូវបន្តផ្លាស់ប្តូរថ្មី លើកកំពស់ គុណភាព
ប្រសិទ្ធភាពនៃសកម្មភាពដើម្បីសម្រេចភារកិច្ចល្អ។ សមាជិកសភា ម្នាក់ៗ
គប្បីពង្រីកយ៉ាងខ្លាំងក្លាប្រពៃណី ៧០ ឆ្នាំត្រចះត្រចង់របស់រដ្ឋសភា គប្បី
ម្ចាស់កាសថែមទៀតក្នុងការជួបប្រាស្រ័យនិងការផ្ទៀងស្តាប់មតិរបស់អ្នក
បោះឆ្នោត រួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពរបស់រដ្ឋសភា ធានា
សកម្មភាពរបស់ រដ្ឋសភាមានគុណភាពនិងប្រកបដោយប្រសិទ្ធភាព
ផងដែរ៕» 

ប្រតិកម្មទៅវិញ

ផ្សេងៗ